រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2026/04/12 09:52:34 am        106

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត តាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ ២០២៦ នេះ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជាការជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នាឱកាសនោះ បងប្អូនកម្មករនិយោជិតនិងប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងលោកជំទាវបណ្ឌិត រដ្ឋបាលរាជធានី ដែលបានជួយដោះស្រាយផ្តល់មធ្យោបាយបានទៅលេងស្រុកកំណើត ក្នុងខណ:ថ្លៃធ្វើដំណើរឡើងថ្លៃខ្ពស់ដោយសារវិបត្តិប្រេងឥន្ធន:។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជូនពរដល់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទាំងពេលទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ពេលទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត តាមរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងទាំងពេលត្រឡប់មករាជធានីភ្នំពេញវិញ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
2026/04/12 12:27:22 pm        1
សមត្ថកិច្ចក្រសួងបរិស្ថានបន្តអន្តរាកមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
2026/04/12 10:00:49 am        1
រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលរាជធានីភ្នំពេញ អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
2026/04/12 09:52:34 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាជនហុងគ្រីបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលត្រូវបានតាមដានដោយ EU រុស្ស៊ី និងអាមេរិក

2026/04/12 12:34:09 pm
​រុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកថា បានរំលោភបទឈប់បាញ់បុណ្យ Easter
2026/04/12 12:30:56 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
2026/04/12 12:27:22 pm
​លីបង់៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងលើស ២.០០០នាក់
2026/04/12 12:18:16 pm
​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សង្គ្រាមបានជោគជ័យ ក្នុងការកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់
2026/04/12 12:01:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/11 11:16:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/11 06:01:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/10 09:59:02 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am