នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សង្គ្រាមបានជោគជ័យ ក្នុងការកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់

2026/04/12 07:01:49 pm        170

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា យុទ្ធនាការរួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ទទួលបានជោគជ័យក្នុងការ «កម្ទេច» កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ទីក្រុងតេអេរ៉ង់។

ការអត្ថាធិប្បាយរបស់លោក Netanyahu នេះ បានកើតឡើង ក្នុងអំឡុងពេលដែលមន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើកិច្ចចរចាទល់មុខគ្នា នៅក្នុងប្រទេសប៉ាគីស្ថាន ជាកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។ នេះបើយោងតាមការរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់។

លោក Netanyahu បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា៖ «យើងទទួលបានជោគជ័យ ក្នុងការកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងកំទេចកម្មវិធីមីស៊ីល»។ លោកបានបន្ថែមថា៖ «សង្គ្រាមប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ក៏បានធ្វើឲ្យភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន ចុះខ្សោយផងដែរ។ យើងបានឈានដល់ស្ថានភាពមួយដែលអ៊ីរ៉ង់ លែងមានទៀតហើយនូវរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដែលដំណើរការតែមួយគត់»។

លោក Netanyahu បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរារាំងអ៊ីរ៉ង់មិនឲ្យផលិតបានគ្រាប់បែកនុយក្លេអ៊ែរ ដោយការចាប់ផ្តើមសង្គ្រាមមួយនៅក្នុងខែមិថុនា ឆ្នាំ២០២៥ បន្ទាប់មក គឺយុទ្ធនាការបច្ចុប្បន្ន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោកបានសង្កត់ធ្ងន់ថា សង្គ្រាមចុងក្រោយបំផុតត្រូវបានចាប់ផ្តើម បន្ទាប់ពីចារកម្មបានបង្ហាញថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលឥឡូវនេះ បានស្លាប់ហើយ បានប្រឹងប្រែងពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេស សូម្បីតែបន្ទាប់ពីសង្គ្រាមខែមិថុនា ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm