លីបង់៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងលើស ២.០០០នាក់

2026/04/12 07:18:16 pm        168

អាជ្ញាធរលីបង់ កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ២.០២០នាក់ ចាប់តាំងពីការចាប់ផ្តើមនូវសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីខែមុន។

របាយការណ៍ចំនួនអ្នកស្លាប់ថ្មីពីក្រសួងសុខាភិបាលលីបង់ រួមមានស្ត្រី ២៤៨នាក់ កុមារ ១៦៥នាក់ ហើយបុគ្គលិកពេទ្យ និងសង្គ្រោះបន្ទាន់ ៦៥នាក់ ខណៈមនុស្សយ៉ាងហោចណាស់ ៦.៤៣៦នាក់ រងរបួស ចាប់តាំងពីប្រទេសលីបង់ត្រូវបានទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា។

ប្រហែល ៣ភាគ៤ នៃការវាយប្រហារតាមអាកាស ក្នុងអំឡុងពេលមានសង្គ្រាមមជ្ឈិមបូព៌ា បានកំណត់គោលដៅទីតាំង នៅក្នុងប្រទេសអ៊ីរ៉ង់ ឬលីបង់។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន AFP ដោយផ្អែកលើទិន្នន័យពីស្ថាប័ន ACLED ជាអង្គការមិនស្វែងរកប្រាក់កម្រៃដែលតាមដានអំពើហិង្សានយោបាយទូទាំងពិភពលោក។

ជាមួយគ្នានេះ យ៉ាងហោចណាស់មានការវាយប្រហារចំនួន ៧.៧៧០លើក ឬការវាយប្រហារជាបន្តបន្ទាប់ដោយមីស៊ីល យានដ្រូន រ៉ូកែត ឬគ្រាប់បែក ត្រូវបានកត់ត្រាដោយក្រុមស្រាវជ្រាវជម្លោះនេះ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចាប់ពីការចាប់ផ្តើមនូវសង្គ្រាម កាលថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី៨ ខែមេសា ជាពេលដែលបទឈប់បាញ់ដ៏ផុយស្រួយបានឈានដល់ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។

បើយោងតាមទិន្នន័យរបស់ ACLED គិតត្រឹមថ្ងៃទី៣ ខែមេសា បានបង្ហាញថា ប្រទេសលីបង់ ជាកន្លែងដែលអ៊ីស្រាអែលបាននិងកំពុងធ្វើយុទ្ធនាការ មានចំនួន ១ភាគ៣ នៃការវាយប្រហារ។ ប្រតិបត្តិការរបស់អ៊ីស្រាអែលកើតឡើងដោយសារចលនាគាំទ្រអ៊ីរ៉ង់ គឺក្រុមហេសបូឡា កាលពីថ្ងៃទី២ ខែមីនា បានចាប់ផ្តើមការវាយប្រហាររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm