រុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកថា បានរំលោភបទឈប់បាញ់បុណ្យ Easter

2026/04/12 07:30:56 pm        141

ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា) បានចោទដាក់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេលខ្លី នៅក្នុងម៉ោងសង្គ្រាមរយៈពេល ៤ឆ្នាំរបស់ភាគីទាំង២ ជាការផ្អាកការប្រយុទ្ធដែលបានប្រកាស ដើម្បីប្រារព្ធពិធីបុណ្យ Easter នៃសាសនាគ្រិស្តនិកាយអូថូដុក។

អភិបាលនៃតំបន់ព្រំដែនរុស្ស៊ីចំនួន ២ បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារគោលដៅនៅក្នុងតំបន់ Kursk និង Belgorod ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥នាក់ រងរបួស។ ចំណែកអគ្គសេនាធិការយោធាអ៊ុយក្រែន បានប្រាប់ថា កងកម្លាំងរុស្ស៊ីបានរំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់រយៈពេល ៣២ម៉ោងនេះ យ៉ាងហោចណាស់ចំនួន ៤៦៩ដង ក្នុងនោះរួមមានទាំងសកម្មភាពវាយប្រហារ ការបាញ់ផ្លោង និងការវាយប្រហារដោយយានដ្រូនផងដែរ តែមិនមានការបញ្ជាក់ពីអ្នកស្លាប់ និងរបួស ឬការខូចខាតឡើយ។

គួរបញ្ជាក់ថា បទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី៩ ខែមេសា បានចូលជាធរមាននៅម៉ោង ៤រសៀល ម៉ោងនៅទីក្រុងមូស្គូ។ សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelensky បានបញ្ជាក់ថា រូបលោកនឹងគោរពតាមវិធានការនេះ។

បទឈប់បាញ់នេះ ត្រូវបានដាក់ចេញ ខណៈដែលការចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីឈានដល់ដំណោះស្រាយ ត្រូវបានផ្អាក ក្នុងអំឡុងពេលមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

យោងតាមប្រតិទិននៃសាសនាគ្រិស្តនិកាយអូថូដុក ដែលមានឥទ្ធិពលទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញថា បុណ្យ Easter ត្រូវបានប្រារព្ធនៅឆ្នាំនេះ នាថ្ងៃទី១២ ខែមេសា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        51
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        81
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm