ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ គឺជាចំណុចជាប់គាំង

2026/04/12 09:17:01 pm        207

នៅពេលដែលការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់មុនព្រះអាទិត្យរះ នាថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) ដោយគ្មានបទឈប់បាញ់ជាអចិន្ត្រៃយ៍ សហរដ្ឋអាមេរិកបានប្រាប់ថា ខ្លួនបានធ្វើការផ្តល់ជូនចុងក្រោយដ៏ល្អបំផុត តែអ៊ីរ៉ង់មិនបានទទួលយកទេ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ២១ម៉ោងជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ នៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ដោយមិនបានបញ្ជាកបន្ទាត់ក្រហមជាអ្វី អនុប្រធានាធិបតី J.D. Vance បាននិយាយថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា តើខ្សែបន្ទាត់ក្រហមរបស់យើងជាអ្វី ពោលគឺអ្វីដែលយើងមានឆន្ទៈក្នុងការសម្របសម្រួលជាមួយពួកគេ និងអ្វីដែលយើងមិនមានឆន្ទៈក្នុងការសម្របសម្រួលជាមួយពួកគេ»។

ប៉ុន្មានថ្ងៃមុនដល់ពេលចរចា ភាគីទាំង២ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដែលបង្ហាញថា ពួកគេនៅតែមានគំនិតខ្វែងគ្នាឆ្ងាយ ជុំវិញបញ្ហាសំខាន់ៗជាច្រើន។ ភាគីទាំង២ មិនបានយល់ស្របសូម្បីថា តើបទឈប់បាញ់រយៈពេល ២សប្តាហ៍ដែសម្រេចបានកាលពីថ្ងៃទី៧ ខែមេសា អនុវត្តចំពោះការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ដែរ ឬទេ ជាជម្លោះដែលស្ទើរតែធ្វើឲ្យកិច្ចប្រជុំរអាក់រអួល។

ព្រឹកថ្ងៃទី១១ ខែមេសា មន្ត្រីអ៊ីរ៉ង់ ២រូបដែលដឹងពីការចរចានេះ បានបង្ហើបឲ្យដឹងថា ចំណុចជាប់គាំងសំខាន់ៗចំនួន ៣ នៅតែមាន ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ជោគវាសនានៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ និងការទាមទាររបស់អ៊ីរ៉ង់ឲ្យបញ្ចេញប្រាក់ប្រហែល ២៧ពាន់លានដុល្លារដែលត្រូវបានបង្កនៅបរទេស។

អ្នកវិភាគម្នាក់ លោក Mehdi Rahmati នៅទីក្រុងតេអេរ៉ង់ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «នៅពេលដែលក្រុមមានភាពប្រាកដប្រជាចំនួន ២ ដែលមានបំណងចង់ឈានដល់កិច្ចព្រមព្រៀងមួយ ទៅដល់តុចរចា វាត្រូវតែជាការឈ្នះ-ឈ្នះ សម្រាប់ភាគីទាំង២។ វាមិនសមហេតុផលទេ ក្នុងការគិតថា យើងអាចចេញពីរឿងនេះ ដោយមិនធ្វើសម្បទានប្រកដប្រជាណាមួយនោះ»។

 តែយ៉ាងណាក្ដី ទោះបីជាកិច្ចប្រជុំ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីក៏ដោយ ក៏ការណ៍ដែលពួកគេបានធ្វើឡើង គឺជាសញ្ញានៃវឌ្ឍនភាព។ លោកបណ្ឌិត Vali Nasr សាស្ត្រាចារ្យ និងជាអ្នកជំនាញអ៊ីរ៉ង់ នៅសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «នេះគឺជាការចរចាដោយផ្ទាល់ដ៏ធំ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយវាឆ្លុះបញ្ចាំងពីចេតនារបស់ភាគីទាំង២ ក្នុងការបញ្ចប់សង្គ្រាមនេះ។ ហើយមានសន្ទុះវិជ្ជមានយ៉ាងច្បាស់ ដើម្បីបន្តការចរចា ដរាបណាពួកគេមិនបញ្ឈប់»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        351
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        396
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        375

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm