ចិនផ្តល់វិធានការលើកទឹកចិត្តដល់កោះតៃវ៉ាន់ បន្ទាប់ពីមានទស្សនកិច្ចរបស់មេដឹកនាំប្រឆាំង

2026/04/12 10:22:04 pm        174

នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិន បានបង្ហាញវិធានការលើកទឹកចិត្តថ្មីចំនួន ១០ចំណុច សម្រាប់កោះតៃវ៉ាន់ ក្នុងនោះរួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងផ្នែកទេសចរណ៍ ការអនុញ្ញាតឲ្យមានការចាក់ផ្សាយរឿងភាគទូរទស្សន៍ «សមស្រប» និងការសម្រួលដល់ការលក់អាហារ ដោយការផ្ដល់ជូននេះកើតឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងរបស់កោះនេះ។

ការវិវត្តនេះកើតមាននៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយលោកស្រី Cheng Li-wun ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់។ លោកស្រីបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយបានពិភាក្សាអំពីតម្រូវការ សម្រាប់សន្តិភាព និងការផ្សះផ្សា។

វិធានការទាំង ១០ចំណុច ដែលត្រូវបានបង្ហាញដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua «ពិចារណា» ពីការបង្កើតយន្តការទំនាក់ទំនងជាប្រចាំ រវាងគណបក្ស KMT និងគណបក្សកុម្មុយនីស្តចិន ការបន្តជើងហោះហើរឡើងវិញទាំងស្រុង រវាងភាគីទាំង២ និងការអនុញ្ញាតឲ្យបុគ្គលពីទីក្រុងសៀងហៃ និងខេត្ត Fujian ទៅទស្សនកិច្ចកោះតៃវ៉ាន់។

សារព័ត៌មាន Xinhua បានបន្ថែមថា យន្តការមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីបន្ធូរបន្ថយស្តង់ដារត្រួតពិនិត្យ សម្រាប់ផលិតផលអាហារ និងនេសាទ ប៉ុន្តែវាត្រូវតែស្ថិតនៅលើមូលដ្ឋាននយោបាយនៃ «ការប្រឆាំងនឹងឯករាជ្យរបស់កោះតៃវ៉ាន់»។

មិនមានប្រតិកម្មភ្លាមៗនោះឡើយ ពីរដ្ឋបាលកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងវិធានការលើកទឹកចិត្តនេះ។ ប្រទេសចិនបដិសេធមិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយលើកឡើងថា លោកជា «អ្នកបំបែកខ្លួន»។ លោក Lai បដិសេធការអះអាងសិទ្ធិអធិបតេយ្យរបស់ទីក្រុងប៉េកាំង លើកោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        67
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        99
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm