មនុស្សយ៉ាងតិច ៣០នាក់ស្លាប់ ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅទីតាំងប្រវត្តិសាស្ត្ររបស់ហៃទី

2026/04/12 10:25:54 pm        215

អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់បានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅតំបន់ជនបទភាគខាងជើងនៃប្រទេសហៃទី ដោយមានការព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង។

លោក Jean Henri Petit ប្រធានផ្នែកការពារជនស៊ីវិល សម្រាប់នាយកដ្ឋាន Nord របស់ហៃទី បាននិយាយថា ការប្រជ្រៀតជាន់គ្នានេះ បានកើតឡើងនៅ Laferriere Citadel ដែលជាបន្ទាយដើមសតវត្សរ៍ទី១៩ ដែលត្រូវបានសាងសង់ភ្លាមៗ បន្ទាប់ពីហៃទីទទួលបានឯករាជ្យពីប្រទេសបារាំង។

លោក Petit បានបន្តថា ក្នុងនាមជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតមួយរបស់ហៃទី បន្ទាយនេះមានសុទ្ធតែសិស្សានុសិស្ស និងអ្នកទស្សនា កាលពីថ្ងៃសៅរ៍ ដែលបានទៅចូលរួមក្នុងពិធីអបអរសាទរប្រចាំឆ្នាំនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។

លោក Petit បានបញ្ជាក់ថា ការប្រជ្រៀតជាន់គ្នានេះ បានកើតឡើងនៅច្រកចូលនៃកន្លែងកើតហេតុ ដោយបន្ថែមថា ភ្លៀងបានធ្វើឲ្យហេតុការណ៍អាក្រក់នោះកាន់តែធ្ងន់ធ្ងរឡើង។

ហេតុការណ៍ប្រជ្រៀតជាន់គ្នាបណ្ដាលឲ្យមានអ្នកស្លាប់ច្រើននេះ បានកើតឡើង ខណៈដែលប្រទេសហៃទីកំពុងដោះស្រាយយ៉ាងលំបាកជាមួយអំពើហិង្សាយ៉ាងទូលំទូលាយ ដែលបង្កឡើងដោយក្រុមអន្ធពាល ជាអ្វីដែលបានបណ្ដាលឲ្យមានការសម្លាប់រង្គាលជនស៊ីវិល ក៏ដូចជាការបង្ក្រាបកាន់តែខ្លាំងឡើងៗដោយកងកម្លាំងសន្តិសុខ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm