ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា

2026/04/12 11:45:37 pm        192

កាលពីថ្ងៃសៅរ៍ ក្រុមតស៊ូហាម៉ាសប៉ាឡេស្ទីន បានបន្តការទាមទាររបស់ខ្លួន ដែលថា អ្នកសម្របសម្រួល និងបណ្ដាប្រទេសអ្នកធានា ត្រូវចាត់វិធានការ ដោយសារតែការរំលោភបំពានរបស់អ៊ីស្រាអែល លើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា។

អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បាននិយាយថា អ៊ីស្រាអែលបានប្រព្រឹត្ត «អំពើសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់» នៅភាគកណ្តាលតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃសៅរ៍។ លោក Qassem បាននិយាយថា៖ «ក្រុមអ្នកកាន់កាប់ឧក្រិដ្ឋ គឺអ៊ីស្រាអែល នៅថ្ងៃនេះ បានប្រព្រឹត្តអំពើសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់មួយ ដោយសម្លាប់ពលរដ្ឋចំនួន ៦នាក់ នៅក្នុងជំរំ Bureij ដែលជាការបន្តសង្គ្រាមប្រល័យពូជសាសន៍ ទោះបីជាមានការនិយាយបំភ័ន្តគ្រប់យ៉ាង អំពីការបន្តបទឈប់បាញ់ក៏ដោយ"។

ប្រភពពីមន្ទីរពេទ្យ បានប្រាប់សារព័ត៌មាន Anadolu ថា ជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ ហើយអ្នកផ្សេងទៀតរងរបួស នៅមុនព្រះអាទិត្យរះ នាថ្ងៃសៅរ៍ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលដែលដាក់គោលដៅលើការជួបជុំជនស៊ីវិល នៅក្នុងជំរំនេះ។ ហើយប្រភពដដែលបានបន្ថែមថា នៅយប់ថ្ងៃសៅរ៍ ជនជាតិប៉ាឡេស្ទីនម្នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុង Beit Lahia នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដែលធ្វើឲ្យចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីព្រឹកព្រលឹម ឡើងដល់យ៉ាងតិច ៧នាក់។

លោក Qassem បាននិយាយថា ការសម្លាប់ទាំងនេះ បានមកជួយអះអាងជាថ្មីនូវការទាមទាររបស់ក្រុមតស៊ូប៉ាឡេស្ទីន ដែលថា អ៊ីស្រាអែលត្រូវតែបង្ខំឲ្យអនុវត្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងនោះរួមទាំងការបញ្ចប់ការរំលោភបំពានទាំងអស់ មុនពេលឈានទៅដល់ដំណាក់កាលទី២។

គួរបញ្ជាក់ថា មនុស្សជាង ៧២.០០០នាក់ ត្រូវបានសម្លាប់ និងជាង ១៧១.០០០នាក់រងរបួស នៅក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។ ការវាយប្រហារនេះ ត្រូវបានបញ្ឈប់ក្រោមបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីខែតុលា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm