មនុស្ស២០០នាក់ត្រូវបានគេប៉ានប្រមាណថាបានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់នីហ្សេរីយ៉ា

2026/04/13 03:47:33 pm        96

យោងតាមក្រុមប្រឹក្សាតំបន់ និងអ្នកស្រុកបាននិយាយកាលពីថ្ងៃអាទិត្យ ទី១២ ខែមេសាថា យន្តហោះចម្បាំងយោធារបស់្រទេសនីហ្សេរីយ៉ា បានវាយប្រហារផ្សារក្នុងភូមិមួយកន្លែង ខណៈកំពុងដេញតាមប្រម៉ាញ់ក្រុមសកម្មប្រយុទ្ធឥស្លាមនិយមនៅភាគឦសាន ដោយមានជនស៊ីវិលយ៉ាងហោចណាស់២០០នាក់ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិមួយក្នុងរដ្ឋ Yobe ជាប់ព្រំដែនជាមួយរដ្ឋ Borno ជាចំណុចកណ្តាលនៃការបះបោរជាយូរមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យមនុស្សរាប់លាននាក់ទៀតត្រូវភៀសខ្លួនចេញ។ ជនស៊ីវិលត្រូវបានជាប់នៅក្នុងការបាញ់ប្រហារ និងបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់យោធាដែលដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធ ទោះបីជាអាជ្ញាធរពេលខ្លះបានច្រានចោលថាការវាយប្រហារមិនដាក់គោលដៅលើជនស៊ីវិលក៏ដោយ។

ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិកមួយនេះ បានប្រយុទ្ធប្រឆាំងនឹងការបះបោររបស់ក្រុមជីហាដរយៈពេល១៧ឆ្នាំមកហើយ ចាប់តាំងពីការបះបោររបស់ក្រុម Boko Haram ក្នុងឆ្នាំ២០០៩ ដែលបានមើលឃើញការលេចចេញនូវក្រុមផ្តាច់ខ្លួន រួមទាំងក្រុមរដ្ឋឥស្លាមរដ្ឋអាហ្វ្រិកខាងលិច (ISWAP)។ អនុស្សរណៈសន្តិសុខរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា «យន្តហោះចម្បាំងរបស់កងទ័ពអាកាសនីហ្សេរីយ៉ា (NAF) ចំនួន ៤ គ្រឿង បានបើកការវាយប្រហារតាមអាកាសច្រឡំ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦ នាក់ និងរបួស ១៤ នាក់ផ្សេងទៀតនៅផ្សារ Jilli កាលពីថ្ងៃទី ១១ ខែមេសា»។ 

អង្គការនេះបាននិយាយថា «ហេតុការណ៍ បានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការយោធាដែលកំណត់គោលដៅលើក្រុមអ្នកប្រយុទ្ធ Boko Haram ដែលបានចូលទៅផ្សារដើម្បីធ្វើសកម្មភាពភេរវកម្ម»។ អង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅលើបណ្តាញ X ថា មាន «អ្នកស្លាប់ជាង ១០០ នាក់» និងមនុស្ស ៣៥ នាក់រងរបួសធ្ងន់។ ទន្ទឹមនឹងនេះ មេដឹកនាំតំបន់ បាននិយាយថា «ចំនួនអ្នកស្លាប់ និងរបួសសរុប មានប្រហែល ២០០ នាក់»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm