ពលរដ្ឋអរគុណរាជរដ្ឋាភិបាលចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទោះបីស្ថិតក្នុងវិបត្តិប្រេងឥន្ធនៈសកល

2026/04/13 12:02:23 pm        101

កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ នៅព្រឹកថ្ងៃទី១៣ ខែមេសានេះ បាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗគ្នា ដែលពលរដ្ឋខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះជិះរថយន្តឈ្នួល និងខ្លះទៀតធ្វើដំណើរដោយម៉ូតូ ដើម្បីទៅជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោក ខេត្ត ប៊ុនឆាត ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុន បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលបានប្រើប្រាស់សេវារថយន្តក្រុងដោយមិនគិតថ្លៃ និងមានអារម្មណ៍ថា រំភើបសប្បាយរីករាយដែលរដ្ឋាភិបាលនៅតែបន្តគិតគូរសុខទុកដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការផ្តល់ជូនដោយមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់ ខណៈក្នុងអំឡុងវិបត្តិប្រេងឥន្ធនៈសាកល។ លោកនិយាយទៀតថា ការជិះរថយន្តក្រុង គឺមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀត។

ស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលជិះរថយន្តក្រុងទៅកាន់គោលដៅផ្សេងៗគ្នាក្នុងថ្ងៃនេះ បានលើកឡើងថា ពិតជាអរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុករបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ដែលអាចសន្សំសំចៃថវិកាបានមួយចំនួនផងដែរ។ ជាពិសេស អាចកាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ គឺត្រូវចំណាយថវិកាច្រើន ដើម្បីធ្វើដំណើរទៅស្រុកកំណើតនេះ។

ជាការកត់សម្គាល់ ក្រៅពីកម្មករ កម្មការនី ក៏ឃើញមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានចាកចេញពីក្រុងភ្នំពេញ ធ្វើដំណើទៅខេត្តច្រើនខុសពីថ្ងៃធម្មតាដែរ ដោយឃើញមានការអន្តរាគមន៍របស់កងកម្លាំង សមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍បានសម្រួលចរាចរណ៍នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចៀសវាងការកក់ស្ទះចរាចរណ៍ផងដែរ។

សូមបញ្ជាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជាការជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
2026/04/15 06:37:28 pm        1
អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
2026/04/15 04:37:18 pm        1
ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
2026/04/15 03:26:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត

2026/04/15 06:37:28 pm
​អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
2026/04/15 04:37:18 pm
​ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
2026/04/15 03:26:35 pm
​ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
2026/04/15 02:46:25 pm
​កម្ពុជា បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះជាព័ត៌មានក្លែងក្លាយ
2026/04/15 02:33:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/15 10:10:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/15 06:08:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/15 02:12:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am