CAIC បន្តបោះផ្សាយមូលបត្របំណុលបីលានដុល្លារ លក់ជូនក្រុមហ៊ុន Medtecs

2022/04/04 07:20:10 pm        361

ភ្នំពេញ ៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) បានបន្តបោះផ្សាយលក់ភាគហ៊ុនឬ មូលបត្របំណុល ឬ សញ្ញាបណ្ណមានបុគ្គលធានាក្នុងទំហំទឹកប្រាក់ប្រមាណ៣លានដុល្លាអាមេរិច លក់ជូនក្រុមហ៊ុន Medtecs International Corporation Limited ដើម្បីយកថវិកាទៅប្រើប្រាស់សម្រាប់សា ងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល ដើម្បីជម្រុញកំណើនវិស័យសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជានៅថ្ងៃអនាគត។​

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានបុគ្គលធានានេះ ភាគីក្រុមហ៊ុន CAIC តំណាងដោយលោក ឆារស៍ វ៉ាន់ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CAIC និងភាគីក្រុមហ៊ុន Medtecsតំណាងដោយលោក Kao Vireakអ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Medtecsក្រោមអ ធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងលោក Clement Yang ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Medtecs។

បើតាមលោក ឆារស៍ វ៉ាន់ បានអោយដឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសញ្ញាបណ្ណមានបុគ្គ លធានាតម្លៃ ៣ លានដុល្លារអាមេរិកនេះ បានផ្តល់អាត្រាប្រមាណ ៥.៥% ក្នុងមួយឆ្នាំ ដែលមានការធនាដោយក្រុមហ៊ុន OCIC។ 

សូមបញ្ជាក់ថា ក្រុមហ៊ុន Medtecs International Corporation Limited បានបើកប្រតិបត្តិការនៅក្នុងប្រ ទេសកម្ពុជានៅឆ្នាំ១៩៩៩ ជាមួយនឹងការបើករោងចក្រផលិតផលិតផលវេជ្ជសាស្ត្រ និងឧបករណ៍ការ ពារផ្ទាល់ខ្លួន PPE សម្រាប់ការនាំចេញ។ គិតចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន Medtecsមានបុគ្គលិកបម្រើការជាង ៤០០០ នាក់នៅរោងចក្ររបស់ខ្លួននាខេត្តកំពង់ចាម។ នៅពាក់កណ្តាលឆ្នាំ២០២១ ក្រុមហ៊ុន Medtecsបានចាប់ផ្តើមការសាងសង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan(MSEZ)ជាមួយនឹងរោងចក្រផលិតដែលបំពាក់ដោយមុខងារផលិតស័្វយប្រវត្តិពេញលេញ សម្រាប់ការផលិតស្រោមដៃ Nitrile ដែលមានកម្រិតវេជ្ជសាស្ត្រកម្រិតខ្ពស់។ ក្រោយការសាងសង់រួច រាល់រោងចក្រនេះ នឹងក្លាយជាមជ្ឈមណ្ឌលផលិតក្នុងស្រុកដំបូងគេក្នុងប្រទេសសម្រាប់ការផលិតស្រោមដៃ Nitrile កម្រិតវេជ្ជសាស្ត្រ៕ អត្ថបទ៖ ស៊ុម សុខជា​


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm