ប្រធានាធិបតី៖ អ៊ីរ៉ង់ត្រៀមរួចជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀង «មានតុល្យភាព និងយុត្តិធម៌» ជាមួយអាមេរិក

2026/04/13 09:23:53 pm        67

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចបានកិច្ចព្រមព្រៀង «មានតុល្យភាព និងយុត្តិធម៌» ជាមួយសហរដ្ឋអាមេរិក ដែលធានាសន្តិភាព និងសន្តិសុខយូរអង្វែងនៅក្នុងតំបន់អាស៊ីខាងលិច។

លោកបានធ្វើការអត្ថាធិប្បាយ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីរបស់ខ្លួន គឺលោក វ្ល៉ា  ឌីមៀ ពូទីន ដែលក្នុងនោះភាគីទាំងពីរ បានពិភាក្សាអំពីការវិវត្តថ្មីៗបំផុតក្នុងតំបន់ និងកិច្ចចរចាទីក្រុងតេអេរ៉ង់-វ៉ាស៊ីនតោន នៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។

លោក Pezeshkian បាននិយាយថា ខ្សែបន្ទាត់ក្រហមរបស់អ៊ីរ៉ង់ គឺផលប្រយោជន៍ជាតិ និងសិទ្ធិរបស់ប្រជាជន ដោយបន្ថែមថា ប្រសិនបើសហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះក្របខណ្ឌច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងមួយ នឹងសម្រេចបាន។ លោកបានសម្តែងការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការសហការជាមួយប្រទេសជិតខាងរបស់ខ្លួន ដើម្បីធានាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ដោយគ្មានវត្តមាន និងការជ្រៀតជ្រែកពីរដ្ឋឆ្លងតំបន់។

ចំណែកលោក ពូទីន បានគូសបញ្ជាក់ពីការគាំទ្ររបស់ប្រទេសលោកចំពោះដំណើរការការទូត ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្ត ដោយបង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដើម្បីជួយស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះភាពតានតឹងនៅក្នុងតំបន់ និងបន្តទំនាក់ទំនង និងការពិគ្រោះយោបល់យ៉ាងសកម្ម ដើម្បីសម្រេចគោលដៅនោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm