ក្រសួងបរិស្ថានគ្រោងរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ«សំណល់សូន្យ» ផ្តោតលើការដោះស្រាយបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិកនៅកម្ពុជា

2026/04/13 11:03:34 pm        128

ក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមប្រជុំស្តីពីការរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា នៅឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ឆ្នាំនេះប្រធានបទទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោក ៥ មិថុនា បានផ្តោតលើ ការឈានឆ្ពោះទៅ «សំណល់សូន្យ» «Zero Waste» ដែលស្របនឹងបរិបទពិភពលោក ក្នុងការដោះស្រាយបញ្ហាសំណល់ ជាពិសេសសំណល់ប្លាស្ទិក ដែលកំពុងគំរាមកំហែងបំពុលទឹក បំពុលដី និងសុខភាពរបស់មនុស្សជាតិ។  

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការប្រារព្ធទិវានេះ មានគោលបំណងបំផុសស្មារតីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសម្រេចបាននូវកម្ពុជាស្អាត បៃតង និងចីរភាព។

នៅក្នុងកិច្ចប្រជុំ សម្តេចមហាមន្ត្រី គុយ សុផល បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុលដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ការថែរក្សាបរិស្ថាន និងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ និងកិច្ចខិខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ក្នុងការអនុវត្តផែនការសកម្មភាព បំណងលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ក៏ដូចជាការប្តេជ្ញាជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត នៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចមហាមន្រ្តី បានមានប្រសាសន៍គាំទ្រចំពោះការរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ឆ្នាំ២០២៦ នៅទីតាំងកីឡដ្ឋានខេត្តកណ្តាល នាទីក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណា ព្រះបាទ ព្រះនរោត្តមមុនីនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមាន ព្រះវត្តមាន និងវត្តមាននៃថ្នាក់ដឹកនាំកំពូលរបស់ជាតិ ឥស្សរជនជាន់ខ្ពស់ អ្នកមុខអ្នកការ និងប្រជាពលរដ្ឋច្រើនកុះករ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

សូមបញ្ជាក់ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែមិថុនា។ ព្រះរាជពិធីដ៏ឧត្តមឧត្តមថៃ្លថ្លា ក៍ឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្របយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចបាននូវសុក្រឹតកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ ក្នុងឆ្នាំ២០២៥កន្លងមកនេះ ក្រោមព្រះរាជាធិបតីភាពដ៏ឧត្តុង្គឧត្តមនៃព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានរៀបចំទិវា «ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក» ៥មិថុនា ក្រោមប្រធានបទ៖ «បញ្ចប់ការបំពុលដោយប្លាស្ទិក (Ending Plastic Pollution)» សម្រេចបានជោគជ័យ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកំពុលរបស់ជាតិ ឥស្សរជន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាង អង្គទូត វិស័យឯកជន អង្គការដៃគូ អង្គការមិនមែនរដ្ឋាភិបាល យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋមកពី គ្រប់មជ្ឈដ្ឋាន ប្រមាណជា ៣០០០ នាក់។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        81
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm