អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បើកជាសួនសាធារណៈ និងបង្ហាញសិល្បៈវប្បធម៌​ខ្មែរ​ឱកាស​បុណ្យ​ចូលឆ្នាំថ្មី

2026/04/13 04:05:49 pm        87

អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ(ព្រលានយន្តហោះចាស់) បើកជាសួនសាធារណៈ សម្រាប់​ពលរដ្ឋ​ចូលទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កំពុងបើកបង្ហាញនូវទម្រង់សិល្បៈវប្បធម៌ខ្មែរ យ៉ាង​រស់រវើក ដើម្បីអបអរសាទ និងស្វាគមន៍ភ្ញៀវទេសចរ។

ប្រជាពលរដ្ឋ និងយុវជន ដែលបានចូលទៅទស្សនាទីតាំង​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​(ព្រលាន​យន្តហោះចាស់) បានប្រាប់ BTV កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ថា ពួក​គេ​រីក​រាយដែលបានចូលដល់ទីតាំង ច្រកចេញចូល VIP ចំណត និងផ្លូវរត់របស់យន្ដហោះ។ ហើយអ្វី​ដែល​ពួកគាត់ ពេញចិត្តនោះ គឺការបើកបង្ហាញនូវទម្រង់សិល្បៈវប្បធម៌ខ្មែរ ដូចជាការ​លេង​ឧបករណ៍ភ្លេងខ្មែរ តន្រ្ដីឆៃយ៉ាំ របាំត្រុដិ និងការរាំងលេង ចង្វាក់ប្រពៃណីខ្មែរ។

ពួកគេថា ការបង្ហាញសិល្បៈវប្បធម៌ខ្មែរបែបនេះ មិនត្រឹមតែជាការបណ្ដុះស្មារតីកុមារឲ្យស្គាល់សិល្បៈវប្បធម៌ខ្មែរ និងផ្សព្វផ្សាយដល់ភ្ញៀវបរទេស ប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចអ្នកលក់ដូរនៅជុំវិញតំបន់នោះផងដែរ។

ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមេសានេះថា ប្រជាពលរដ្ឋច្រើនបានចូលទៅលេងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញចាស់ ចាប់ពីថ្ងៃទី១១ ខែមេសា។ តាមរយៈចំនួននេះ រដ្ឋាភិបាលអាចពិចារណាបន្តពេលវេលាបើករយៈពេលយូរ បូករួមនិងការរៀបចំឲ្យមានសកម្មភាពសិល្បៈវប្បធម៌ផងដែរ។

សូមជម្រាបជូនថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាល បានប្រកាសបើក អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញចាស់ ជាសួនសាធារណៈ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បើកពីម៉ោង ៥៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់។ ប្រជាពលរដ្ឋអាចចូលទៅទស្សនាទីតាំងសំខាន់ រួមមាន អគារស្ថានីយ ប៉មបញ្ជា ទសវត្សរ៍ ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារចេញ-ចូល អ្នកដំណើរ VIP, ចំណតយន្ដហោះ និងតំបន់រត់ របស់យន្ដហោះជាដើម។ ហើយពលរដ្ឋក៏អាចយកអាហារទៅបរិភោគជួបជុំក្រុមគ្រួសារបានផងដែរ ក៏ប៉ុន្ដែគ្រឿងស្រវឹង និងអាវុធគ្រឿងផ្ទុះផ្សេងៗត្រូវហាមឃាត់៕ អត្ថបទ៖ លៀ ស៊ីណា 

អត្ថបទដែលទាក់ទង

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា
2026/04/13 09:42:46 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង
2026/04/13 07:30:58 pm        1
ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី២ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ
2026/04/13 06:29:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

2026/04/13 09:42:46 pm
​ពលរដ្ឋលីបង់ជម្លៀសខ្លួននិយាយថា វាដល់ពេលដែលពួកយើងត្រូវរស់ក្រោមម្លប់សន្តិភាពម្តងហើយ
2026/04/13 09:20:38 pm
​អ៊ីស្រាអែល បញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធទីក្រុង Bint Jbeil របស់លីបង់ទាំងស្រុង
2026/04/13 09:19:47 pm
​ក្រសួងការពារជាតិ៖ ឥណ្ឌូនេស៊ី ពិភាក្សាលើសំណើអនុញ្ញាតឲ្យយោធាអាមេរិកហោះហើរលើដែនអាកាសរបស់ខ្លួន
2026/04/13 09:18:57 pm
​យោធាអាមេរិកចេញសេចក្ដីជូនដំណឹងទៅកាន់នាវិក មុនដល់ពេលបិទខ្ទប់ផ្លូវរបស់អ៊ីរ៉ង់
2026/04/13 09:18:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/13 02:24:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am