អាមេរិក អូស្ត្រាលី និងហ្វីលីពីន បានធ្វើសមយុទ្ធរួមគ្នាលើកទីពីរនៅសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ

2026/04/13 04:29:05 pm        74

សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចូលរួមជាមួយប្រទេសហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធរួមលើកទីពីរនៅសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ ក្នុងពេលមានភាពតានតឹងជាមួយប្រទេសចិនជុំវិញផ្លូវទឹកដែលមានជម្លោះ។

សមយុទ្ធរយៈពេលបួនថ្ងៃដែលបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា បានប្រមូលផ្តុំនាវាចម្បាំង យន្តហោះចម្បាំង និងយន្តហោះឃ្លាំមើលនៅក្នុងប្រតិបត្តិការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ នេះបើយោងតាមយោធាហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែមេសានេះ។

សមយុទ្ធនេះបានបញ្ជាក់ពី «កិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅក្នុងចំណោមប្រទេសទាំងបី និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះសន្តិសុខក្នុងតំបន់»។ ប្រទេសហ្វីលីពីន បានដាក់ពង្រាយយន្តហោះចម្បាំង FA-50របស់ខ្លួន ខណៈប្រទេសអូស្ត្រាលី បានចូលនាំមកចូលរួមដោយយន្តហោះ P-8A Poseidon និងសហរដ្ឋអាមេរិក មាននាវា USS Ashland ។

សមយុទ្ធនេះ បានធ្វើឡើងមុនពេលបើកសមយុទ្ធសង្គ្រាមទ្រង់ទ្រាយធំប្រចាំឆ្នាំនៅថ្ងៃទី២០ ខែមេសា ដែលមានឈ្មោះថា Balikatan ឬ «ស្មាទល់នឹងស្មា» រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ដែលជាលើកដំបូងនឹងរួមបញ្ចូលប្រទេសជប៉ុនជាអ្នកចូលរួមពេញលេញជាជាងជាអ្នកសង្កេតការណ៍ រួមជាមួយប្រទេសអូស្ត្រាលី។

ប្រទេសហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកលើឧប្បត្តិហេតុជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង រួមទាំងការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះ ដែលទីក្រុងប៉េកាំង បានបញ្ចាំងភ្លើងហ្វាដាក់យន្តហោះរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន។ ទីក្រុងប៉េកាំង តែងតែប្រឆាំងសកម្មភាពយោធារួមគ្នារបស់ទីក្រុងម៉ានីល ជាមួយដៃគូសម្ព័ន្ធមិត្តរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដោយនិយាយថាសមយុទ្ធបែបនេះបង្កើនភាពតានតឹងនៅក្នុងតំបន់។

អត្ថបទដែលទាក់ទង

ពលរដ្ឋលីបង់ជម្លៀសខ្លួននិយាយថា វាដល់ពេលដែលពួកយើងត្រូវរស់ក្រោមម្លប់សន្តិភាពម្តងហើយ
2026/04/13 09:20:38 pm        2
អ៊ីស្រាអែល បញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធទីក្រុង Bint Jbeil របស់លីបង់ទាំងស្រុង
2026/04/13 09:19:47 pm        2
ក្រសួងការពារជាតិ៖ ឥណ្ឌូនេស៊ី ពិភាក្សាលើសំណើអនុញ្ញាតឲ្យយោធាអាមេរិកហោះហើរលើដែនអាកាសរបស់ខ្លួន
2026/04/13 09:18:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា

2026/04/13 09:42:46 pm
​ពលរដ្ឋលីបង់ជម្លៀសខ្លួននិយាយថា វាដល់ពេលដែលពួកយើងត្រូវរស់ក្រោមម្លប់សន្តិភាពម្តងហើយ
2026/04/13 09:20:38 pm
​អ៊ីស្រាអែល បញ្ជាក់ថា កងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធទីក្រុង Bint Jbeil របស់លីបង់ទាំងស្រុង
2026/04/13 09:19:47 pm
​ក្រសួងការពារជាតិ៖ ឥណ្ឌូនេស៊ី ពិភាក្សាលើសំណើអនុញ្ញាតឲ្យយោធាអាមេរិកហោះហើរលើដែនអាកាសរបស់ខ្លួន
2026/04/13 09:18:57 pm
​យោធាអាមេរិកចេញសេចក្ដីជូនដំណឹងទៅកាន់នាវិក មុនដល់ពេលបិទខ្ទប់ផ្លូវរបស់អ៊ីរ៉ង់
2026/04/13 09:18:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/13 02:24:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/11 02:50:55 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/13 06:28:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/12 04:34:34 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am