ក្រុមអាជីវករលក់ដូររំពឹងថា នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំនេះ​ពួកគាត់អាចលក់ដូរដាច់​ទទួល​បាន​ចំណូល​ច្រើន​

2026/04/13 11:44:02 pm        357

ក្រុមអាជីវករលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នគរសង្ក្រាន្ត (វត្តភ្នំ) ចាប់​ផ្តើម​រៀប​ចំ​ឥវ៉ាន់​ដាក់​លក់​ជាបណ្តើរៗហើយ នឹងរំពឹងថា នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំនេះ នឹងមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន នឹងអាចធ្វើឱ្យការលក់ដូររបស់ពួកគាត់ ដាច់ជាងឆ្នាំមុនៗ។

អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ នៅក្នុងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នេះ បានចាប់ផ្តើមរៀបចំវ៉ាន់ដាក់លក់ជាបណ្តើរៗហើយ ជាពិសេសការលក់ដូរនំចំណី និងប្រភេទអាហារផ្សេងៗ ដើម្បីលក់ជូនបងប្អូន មកដើរលេងកម្សាន្តនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតំបន់ជុំវិញវត្តភ្នំ ដែល នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះតទៅ។

អាជីវករលក់ដូរទាំងនោះ លើកឡើងស្រដៀងគ្នាថា នៅពេលចូលឆ្នាំម្តងៗ ពួកគាត់តែងតែមកលក់ដូរជាប្រចាំ ដើម្បីស្វែងរក ចំណូលសម្រាប់ការដោះដូរក្នុងជីវភាពរស់នៅ។ ចំណែកនៅក្នុងឆ្នាំនេះវិញ រាជរដ្ឋាភិបាលបានរៀបចំនគរសង្ក្រាន្ត ជាព្រឹត្តិការណ៍មួយធំ នៅរាជធានីភ្នំពេញ ដែលតាមរយៈនេះពួកគាត់រំពឹងថា នឹងអាចមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន ដែលនឹងធ្វើឱ្យការលក់ដូររបស់ ពួកគាត់ អាចលក់ដាច់ជាងឆ្នាំមុនៗ ហើយតាមរយៈនៃការលក់ដូរនេះដែរ ក៏ដូចជាការចូលរួមចំណែក អបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងក្នុងរយៈ ពេល៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រៀបចំ នៅរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋាន វត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ និងកម្មវិធីអមនៅបរិវេណបាសាក់លែន និងបរិវេណផ្សារទួលទំពូង៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm