លោក Ghalibaf៖ អ៊ីរ៉ង់នឹងមិនចុះញ៉ម ចំពោះការគំរាមឡើយ ក្រោយលោក Trump បញ្ជាបិទច្រកសមុទ្រ Hormuz

2026/04/14 12:10:24 am        85

កាលពីថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ប្រធានសភាអ៊ីរ៉ង់ ដែលបានដឹកនាំការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ាគីស្ថាន បាននិយាយថា ប្រទេសរបស់លោក នឹងមិនចុះញ៉មជាមួយការគំរាមកំហែងនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឲ្យបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ជាច្រើន បានរាយការណ៍ថា បន្ទាប់ពីបានទៅដល់ទីក្រុងតេអេរ៉ង់ ក្រោយដំណើរការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ លោក Mohammad Bagher Ghalibaf បានប្រាប់អ្នកសាព័ត៌មានថា៖ «ប្រសិនបើពួកគេប្រយុទ្ធ យើងនឹងប្រយុទ្ធ ហើយប្រសិនបើពួកគេចេញមកដោយមានហេតុផល យើងនឹងដោះស្រាយជាមួយនឹងភាពសមហេតុសមផលដូចគ្នា។ យើងនឹងមិនព្រមចុះញ៉ម ចំពោះការគំរាមកំហែងណាមួយជាដាច់ខាត បណ្ដោយឲ្យពួកគេសាកល្បងជាមួយឆន្ទៈរបស់យើងម្តងទៀតចុះ ដើម្បីឲ្យយើងអាចបង្រៀនពួកគេនូវមេរៀនដ៏ធំមួយ»។

ចំណែកមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បានហៅការគំរាមរបស់លោក Trump ក្នុងការបិទច្រកសមុទ្រ Hormuz ថា ជារឿង «គួរឲ្យអស់សំណើច» បន្ទាប់ពីកិច្ចចរចារយៈពេលយូរ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន នៅទីក្រុងអ៊ីស្លាម៉ាបាដ មិនអាចបង្កើតបាននូវកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ថា នាវាយោធាណាមួយដែលព្យាយាមចូលជិតច្រកសមុទ្រ Hormuz នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាមួយសហរដ្ឋអាមេរិក ហើយនឹងត្រូវបានដោះស្រាយ «យ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់»។

គួរបញ្ជាក់ថា លោក Trump បានបញ្ជាឲ្យកងទ័ពជើងទឹកអាមេរិកបិទផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រ Hormuz ដោយខឹងសម្បាយ៉ាងខ្លាំង ចំពោះការបដិសេធរបស់អ៊ីរ៉ង់ ក្នុងការបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីការចរចាសន្តិភាព នៅក្នុងប្រទេសប៉ាគីស្ថាន បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        29
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm