បេសកជនអ៊ីរ៉ង់៖ កិច្ចចរចា នៅអ៊ីស្លាម៉ាបាដ អាចបង្កើតក្របខ័ណ្ឌប្រកបដោយចីរភាព សម្រាប់គ្រប់ភាគី

2026/04/14 12:13:05 am        63

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា កិច្ចចរចាកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងអ៊ីស្លាម៉ាបាដ បានចាប់ផ្ដើមមាន «មូលដ្ឋានគ្រឹះ សម្រាប់ដំណើរការការទូត» និង «អាចបង្កើតក្របខ័ណ្ឌប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍របស់ភាគីទាំងអស់»។

តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X លោក Reza Amiri Moghadam បានលើកឡើងថា៖ «កិច្ចចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ មិនមែនជាព្រឹត្តិការណ៍មួយទេ ប៉ុន្តែជាដំណើរការមួយ»។

ការលើកឡើងនេះបានកើតឡើងបន្ទាប់ពីប៉ាគីស្ថានបានរៀបចំកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេដាក់ឈ្មោះថា កិច្ចចរចាអ៊ីស្លាម៉ាបាដ បន្ទាប់ពីប្រទេសអាស៊ីខាងត្បូងនេះ បានជួយឲ្យធានាបាននូវឈប់បាញ់រយៈពេល ១៤ថ្ងៃ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី៨ ខែមេសា ដោយបានផ្អាកជម្លោះដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាស លើអ៊ីរ៉ង់។

បើទោះបីជាមានការចរចារយៈពេលយូរដែលបានចាប់ផ្តើមនៅថ្ងៃសៅរ៍ និងបានដំណើរការពេញមួយយប់ រហូតដល់ព្រឹកថ្ងៃអាទិត្យ (តាមពេលវេលានៅប្រទេសប៉ាគីស្ថាន) ក៏ដោយ ក៏ភាគីទាំង២ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។

ទោះជាយ៉ាងណានោះក្ដី ក៏លោក Reza បានបញ្ជាក់ថា កិច្ចចរចានេះបានចាប់ផ្ដើមមាននូវគ្រឹះ សម្រាប់ «ដំណើរការការទូតដែលប្រសិនបើទំនុកចិត្ត និងឆន្ទៈ ត្រូវបានពង្រឹង វាអាចបង្កើតក្របខ័ណ្ឌប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍របស់ភាគីទាំងអស់»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm