មន្ត្រីជាន់ខ្ពស់ បញ្ជាក់ថា រដ្ឋបាលកោះតៃវ៉ាន់គួរតែចូលរួមជាមួយប្រទេសចិន ជុំវិញវិធានការថ្មី

2026/04/14 12:50:08 am        68

មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះថា ការចូលរួមរបស់តៃវ៉ាន់ជាមួយប្រទេសចិន ជុំវិញការត្រួតពិនិត្យមិនសូវតឹងរ៉ឹងដែលត្រូវបានស្នើឡើងដោយទីក្រុងប៉េកាំង សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ គួរតែត្រូវបានដឹកនាំដោយរដ្ឋបាល ជាជាងទំនាក់ទំនងឯកជន រវាងគណបក្ស និងគណបក្ស។

កាលពីថ្ងៃទី១២ ខែមេសា ប្រទេសចិនបានបង្ហាញវិធានការលើកទឹកចិត្តថ្មីចំនួន ១០ចំណុច សម្រាប់កោះតៃវ៉ាន់ ក្នុងននោះរួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងទេសចរណ៍ ការអនុញ្ញាតឲ្យមានរឿងភាគទូរទស្សន៍ «សមស្រប» និងការសម្របសម្រួលដល់ការលក់ចំណីអាហារ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងរបស់កោះនេះ។

ប៉ុន្តែប្រទេសចិនបដិសេធមិនជជែកជាមួយរដ្ឋបាលរបស់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយចាត់ទុករូបលោកថា ជា «អ្នកបំបែកខ្លួន» ហើយបានបដិសេធការផ្តល់ជូនការចរចាជាច្រើនដង។

ប្រធានការិយាល័យសន្តិសុខដែនកោះតៃវ៉ាន់ លោក Tsai Ming-yen បាននិយាយថា មានតែរដ្ឋបាលទេដែលគួរវាយតម្លៃ រៀបចំផែនការ និងជំរុញការផ្លាស់ប្តូរដែលពាក់ព័ន្ធ។ លោកបានប្រាប់អ្នកសារព័ត៌មាននៅសភាថា៖ «ការឲ្យរដ្ឋបាលទទួលបន្ទុកផែនការពាក់ព័ន្ធ ក៏អាចជួយជៀសវាងហានិភ័យដែលមិនចាំបាច់ និងផលវិបាករយៈពេលវែងផងដែរ»។

ការិយាល័យទទួលកិច្ចការកោះតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ គណបក្ស Kuomintang (KMT) ជាគណបក្សប្រឆាំងធំជាងគេរបស់តៃវ៉ាន់ ដែលមេដឹកនាំរបស់បក្ស គឺលោកស្រី Cheng Li-wun បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន បានស្វាគមន៍វិធានការទាំងនេះ ដោយនិយាយថា វិធានការទាំងនេះ អាចជួយដល់សន្តិភាព និងនាំមកនូវឱកាសសេដ្ឋកិច្ច៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm