នៅថ្ងៃចន្ទនេះ សម្តេចប៉ាប លីអូ បានចាប់ផ្តើមដំណើរយាងទស្សនកិច្ចរយៈពេល ១០ថ្ងៃទៅកាន់ ៤ប្រទេសនៅអាហ្វ្រិក ដើម្បីជំរុញក្រុមមេដឹកនាំសកលលោក លើកឡើងពីតម្រូវការលើទ្វីបមួយនេះ ជាទីដែលមានមនុស្សជាង ១ភាគ ៥នៃជនកាតូលិកពិភពលោក រស់នៅ ។
សម្តេបប៉ាប់លើកដំបូងរបស់សហរដ្ឋអាមេរិក ដែលបានក្លាយជាគោលដៅវាយប្រហារដោយផ្ទាល់ខុសពីប្រក្រតីពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីជនកាតូលិកនោះ បានយាងចាកចេញពីអ៊ីតាលី ទៅកាន់ប្រទេសអាល់ហ្សេរី ជាទីដែលព្រះអង្គគង់រយៈពេល ២ថ្ងៃ ។
ព្រះអង្គ និងបរិវារបស់ទ្រង់ បានចាកចេញពីអាកាសយានដ្ឋាន Fiumicino របស់ទីក្រុងរ៉ុម ក្រោយវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក ឆ្ពោះទៅកាន់ប្រទេសអាល់ហ្សេរី ជាទីដែលព្រះអង្គនឹងជួបជាមួយប្រធានាធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune មុនពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមមេដឹកនាំនយោបាយប្រទេសមួយនេះ ។
សម្តេចប៉ាប លីអូ នឹងយាងទៅកាន់ទីក្រុងតូច-ធំចំនួន ១១ យាងដំណើរទស្សនកិច្ចចម្ងាយជិត ១៨.០០០គ.ម អំឡុងជើងហោះហើរ ១៨វ៉ុល ហើយនិងយាងទៅកាន់ប្រទេសកាមរូន អង់ហ្គោឡា និងប្រទេសហ្គីណេអេក្វាទ័រផងដែរ ។
សម្តេចប៉ាប ដែលបានក្លាយជាអ្នករិះគន់ឥតសំចៃមាត់ចំពោះសង្រ្គាមអ៊ីរ៉ង់នោះ បានយាងដំណើរទស្សនកិច្ចទ្រង់ធំដុំនៅបរទេសមួយលើកគត់ ចាប់តាំងពីបានជ្រើសតាំងជាសម្តេចប៉ាប កាលពីខែឧសភា ឆ្នាំមុន ពេលដែលព្រះអង្គយាងដំណើរទៅកាន់ប្រទេសទួរគី និងប្រទេសលីបង់ កាលពីខែវិច្ឆិកា និងខែធ្នូ ។ ព្រះអង្គ បានយាងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ូណាកូ កាលពីខែមីនាផងដែរ ៕

