U23 កម្ពុជា​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អាស៊ី​នៅ​ចិន ក្រោយ​ខក​ខាន​អស់​ច្រើន​ឆ្នាំ​

2022/04/05 05:18:54 pm        140

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាត្រៀម​ចូលរួម​ការប្រកួត​កីឡា​អាស៊ីលើក​ទី​១៩ (Asian Games Hangzhou 2022) នៅ​ទីក្រុង Hangzhou ប្រទេស​ចិននា​ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ បន្ទាប់ពី​ខក​ខាន​អស់​រយៈពេល ២៤​ឆ្នាំ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាមរយៈ​គេហទំព័រ​ផ្លូវការនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​លោក កែវ សារ៉េត បាន​បញ្ជាក់ថា ក្រុមការងារ​ក្រុម​ជម្រើសជាតិនៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កំពុងធ្វើការ​ងារ​នេះជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ដើម្បី​បាន​បញ្ជូន​ក្រុមបាល់ទាត់​ជម្រើសជាតិ U23 កម្ពុជា ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើកដំបូង ក្រោយ​ខកខាន​អស់​ជាច្រើន​ឆ្នាំ មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះនា​ខែឧសភា ឆ្នាំ​២០២៣។​ ​លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​គោព្រៃ​កម្ពុជាបានបញ្ជាក់​បន្ថែមថា ព្រឹត្តិការណ៍​ដ៏​ធំ ៤​ឆ្នាំ​ម្ដងនេះត្រូវបាន​គេ​រំពឹង​មាន​ប្រទេស​ច្រើនជាង ៣០​ចូលរួម​លើ​ប្រភេទ​កីឡាបាល់ទាត់ដែល​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង។ ប៉ុន្ដែ​គោលដៅ​សំខាន់​របស់​កម្ពុជាក្នុងការ​ចូលរួម​នេះ គឺ​ដើម្បី​សម្រួច​ក្រុម​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ លោក​រំពឹងថា កម្ពុជា​នឹង​បាន​ជួប​ក្រុម​ខ្លាំងៗ​ប្រចាំ​ទ្វីប ដែលជា​ការប្រកួត​កម្រិត​ខ្ពស់ជាង​ស៊ី​ហ្គេមដើម្បី​ទទួលបាន​ទ​ប​ពិសោធន៍ និង​គុណ​ផល​ថ្មី សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា។​

​ក្រៅពី​ការត្រៀម​ចូលរួម​ការប្រកួត​ដ៏​ធំ​ប្រចាំ​ទ្វីប​នេះ ក្រុម​ជម្រើសជាតិ U23 កម្ពុជាក៏មាន​ផែនការ​ធ្វើការ​ប្រកួត​មិត្តភាព​អន្ដរជាតិ និង​ចូលរួម​ប្រកួត​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ ព្រមទាំង​ផែនការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​រយៈពេល​វែងមុន​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ឈូក ពិសិដ្ឋ។​ ​សូមបញ្ជាក់ថា ក្នុងការ​ប្រកួត​កីឡា​អាស៊ី ៥​លើកចុងក្រោយស្មើនឹង​រយៈពេល ២៤​ឆ្នាំ ក្រុមបាល់ទាត់​កម្ពុជាមិនបាន​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះឡើយ ក្រោយ​បង្ហាញខ្លួន​លើកចុងក្រោយកាលពី​ឆ្នាំ​១៩៩៨។ ចំពោះ​ការប្រកួត​កីឡា​អាស៊ីលើក​ទី​១៩ នៅ​ចិនគ្រោង​ធ្វើឡើង​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២ ខាងមុខ ដោយ​ម្ចាស់ផ្ទះ​បានកំណត់​កីឡា ៤០​ប្រភេទដាក់​ឲ្យ​ប្រកួតស្មើនឹង ៦១​វិញ្ញាសា​ធំៗ ក្នុងនោះ​កម្ពុជាក៏បាន​ប្រកាស​ជំហរ​ចូលរួមដើម្បី​អបអរសាទរ​ម្ចាស់ផ្ទះ​ចិន និង​ការប្រកួត​ប្រចាំ​ទ្វីប​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm