អ៊ីរ៉ង់ព្រមានថា គ្មានកំពង់ផែ នៅឈូងសមុទ្រ និងសមុទ្រអូម៉ង់ នឹងមានសុវត្ថិភាព ក្រោយការបិទរបស់អាមេរិក

2026/04/14 02:27:07 am        37


កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានព្រមានថា «គ្មានកំពង់ផែណាមួយ នៅក្នុងឈូងសមុទ្រ និងសមុទ្រអូម៉ង់ នឹងមានសុវត្ថិភាព» នោះទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ចេញការបិទផ្លូវ ចំពោះចរាចរណ៍ទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ IRIB របស់រដ្ឋ IRGC បានលើកឡើងថា សន្តិសុខនៃកំពង់ផែ នៅឈូងសមុទ្រ និងសមុទ្រអូម៉ង់ គឺ «សម្រាប់គ្រប់គ្នា ឬមិនមែនសម្រាប់នរណាម្នាក់ឡើយ»។

សេចក្ដីថ្លែងការណ៍បានបន្តថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ «ចាត់ទុកការការពារសិទ្ធិស្របច្បាប់របស់ប្រទេស ជាកាតព្វកិច្ចដែលត្រូវធ្វើជាធម្មតា និងស្របច្បាប់។ ហេតុដូច្នេះ ការអនុវត្តអធិបតេយ្យភាពលើដែនទឹករបស់អ៊ីរ៉ង់ គឺជាសិទ្ធិពីកំណើតរបស់ប្រជាជាតិអ៊ីរ៉ង់»។ សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា «នាវាដែលជាប់ពាក់ព័ន្ធជាមួយសត្រូវ» នឹងត្រូវបានបដិសេធមិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែលនាវាផ្សេងទៀត អាចឆ្លងកាត់ដោយស្ថិតនៅក្រោមបទប្បញ្ញត្តិដែលកំណត់ដោយទីក្រុងតេអេរ៉ង់។

ដោយលើកឡើងពី «ការគំរាមកំហែងរបស់សត្រូវជាបន្តបន្ទាប់» IRGC បានបញ្ជាក់ថា អ៊ីរ៉ង់ «នឹងអនុវត្តយ៉ាងរឹងម៉ឺងម៉ាត់នូវយន្តការអចិន្ត្រៃយ៍ សម្រាប់ការគ្រប់គ្រងច្រកសមុទ្រ Hormuz» សូម្បីតែក្រោយសង្គ្រាម។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា «ការរឹតបន្តឹងដែលដាក់ដោយឧក្រិដ្ឋជនសហរដ្ឋអាមេរិក លើការធ្វើដំណើរតាមសមុទ្រនៅក្នុងដែនទឹកអន្តរជាតិ គឺខុសច្បាប់ និងស្មើនឹងចោរសមុទ្រ»។

ទីក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ខ្លួននឹងអនុវត្តការបិទខ្ទប់ផ្លូវនាវាពីកំពង់ផែអ៊ីរ៉ង់ នៅថ្ងៃចន្ទ។ វិធានការរបស់សហរដ្ឋអាមេរិក បានកើតឡើងបន្ទាប់ពីភាគីទាំង២ បានធ្វើកិច្ចចរចាដោយផ្ទាល់ដ៏កម្រ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដើម្បីបញ្ចប់ជម្លោះ ដោយដំណើរការនោះបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm