កីឡា​ទាញព្រ័ត្រ​រក្សា​ជំហរ​អភិវឌ្ឍន៍​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/04/05 05:27:19 pm        70

​ទាញព្រ័ត្រ៖ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជាបាន​បង្ហាញ​គោលដៅ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​សម្រួច​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​បណ្ឌិត មាស សារិន ប្រធាន​សហព័ន្ធក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ NOCC កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២២។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធមានប្រសាសន៍ថា ចាប់តាំងពី​ការកកើត​សហព័ន្ធកាលពី​ឆ្នាំ​២០០៥ សហព័ន្ធ​តែងតែ​ខិតខំ​ពង្រឹង​ការអភិវឌ្ឍ និង​អភិរក្ស ព្រមទាំង​ថែរក្សា​ទុក​កេរ្តិ៍ដំណែល​នៃ​វប្បធម៌កុំ​ឲ្យ​បាត់បង់​ផង និង​ធ្វើ​ទំនើបកម្មនៃ​ប្រភេទ​កីឡា​បែប​ល្បែង​ប្រជាប្រិយ​ខ្មែរ​នេះ​ផង។​ ​បច្ចុប្បន្នសហព័ន្ធ​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​ប្រភេទ​កីឡា​ទាញព្រ័ត្រ ដែលជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់ក្នុង​ដំណើរ​ឆ្ពោះទៅ​ចូលរួម​ការប្រកួត​លក្ខ​ណៈ​អន្ដរជាតិ​នានា ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ជាក់ស្ដែង​សហព័ន្ធ​ក៏​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ “​អង្គរ​កីឡា​ទាញព្រ័ត្រ​អន្តរជាតិ សុ​ឆន្ទៈ ជើងឯក​សមាគមនា​ឆ្នាំ​២០២៣ នៅ​ខេត្តសៀមរាប​” ផងដែរ។​ ​កញ្ញា មាស តឿ អគ្គលេខាធិការរង​សហព័ន្ធ បាន​បន្ថែមថា សហព័ន្ធ​បាន​លើកកម្ពស់​កែទម្រង់ ការគ្រប់គ្រង និង​ដឹកនាំ​ដោយ​យកចិត្តទុកដាក់​ក្នុង​ការបណ្តុះបណ្តាលមន្ត្រីរដ្ឋបាល មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​ចៅក្រម​កម្រិត​ជាតិ និង​កម្រិត​អន្តរជាតិ។

លើសពីនេះ សហព័ន្ធ​ក៏មាន​ផែនការ​ហ្វឹកហាត់​ត្រឹមត្រូវ ​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​មាន​ភាពរលូន សមត្ថភាព​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​កាន់តែ​ល្អប្រសើរ​។​ ​ទន្ទឹម​ជាមួយ​ការដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍ​វិស័យ​កីឡា​ទាញព្រ័ត្រ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ក្នុងនោះ​អគ្គលេខាធិការរង​សហព័ន្ធ​ដដែល ក៏បាន​លើក​បង្ហាញ​ពី​ការកសាង​ធនធានមនុស្សក្នុង​ការត្រៀម​ប្រមូលផ្តុំ​គ្រូបង្វឹក កីឡាក​-​កីឡាការិនី ក្រុម A និង​ក្រុម​ B ក្នុង​ជុំរុំ​ហ្វឹកហាត់​នៅក្នុង​មណ្ឌល​ប្រមូលផ្តុំនា​ខេត្តបាត់ដំបង សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានាក្នុង​ឆ្នាំ​២០២២ និង​ត្រៀម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ទៀតផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm