រដ្ឋមន្ត្រី៖ អ៊ីស្រាអែលមិនអាចរស់ដោយគ្មាន «សត្រូវ» បានទេ ហើយប្រឹងបង្ហាញទួរគីជាគូអរិថ្មី

2026/04/14 02:34:26 am        84


នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា អ៊ីស្រាអែល «មិនអាចរស់នៅដោយគ្មានសត្រូវ» បានឡើយ ហើយរដ្ឋាភិបាលរបស់ប្រទេសនេះ ឥឡូវនេះ កំពុងប្រឹងប្រែងបង្ហាញថា ទួរគីគឺជាគូអរិមួយដែរ។

ភាពតានតឹង រវាងទួរគី និងអ៊ីស្រាអែល បានកើនឡើងជាលំដាប់ ចាប់តាំងពីសង្គ្រាម នៅតំបន់ហ្កាហ្សា បានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅអ៊ីស្រាអែល។

ភាពរកាំរកូសនេះ បានចូលដល់ដំណាក់កាលថ្មី កាលពីចុងសប្តាហ៍កន្លងមក បន្ទាប់ពីប្រធានាធិបតី លោក Recep Tayyip Erdogan បានព្រមានសមភាគីអាមេរិករបស់លោក គឺលោក Donald Trump អំពី «លទ្ធភាពដែលអាចកើតមានការញុះញង់ និងការបំផ្លិចបំផ្លាញ» ដែលអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដំបូង នៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា អ៊ីស្រាអែលនឹងបន្តប្រឈមជាមួយទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ប្រទេសនេះ។

ក្នុងបទសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ ជាមួយទីប្រព័ន្ធផ្សព្វផ្សាយ Anadolu ដែលគ្រប់គ្រងដោយរដ្ឋ លោក Fidan បាននិយាយថា៖ «បន្ទាប់ពីអ៊ីរ៉ង់ អ៊ីស្រាអែលមិនអាចរស់នៅដោយគ្មានសត្រូវបានឡើយ»។

លោកបានបន្ថែមថា៖ «យើងឃើញថា មិនត្រឹមតែរដ្ឋបាលរបស់លោក Netanyahu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥស្សរជនមួយចំនួន នៅក្នុងក្រុមប្រឆាំងផងដែរ បើទោះបីជាមិនមែនទាំងអស់ក៏ដោយ កំពុងប្រឹងប្រែងប្រកាសថា ទួរគីគឺជាសត្រូវថ្មី។ នេះគឺជាការវិវត្តថ្មីមួយ នៅអ៊ីស្រាអែល ដែលកំពុងប្រែក្លាយទៅជាយុទ្ធសាស្ត្ររបស់រដ្ឋនេះ»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm