កិច្ចប្រជុំនិទាឃរដូវរបស់ IMF និងធនាគារពិភពលោក ចាប់ផ្តើម អំឡុងភាពតានតឹង នៅមជ្ឈិមបូព៌ា

2026/04/14 03:52:12 am        28


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) កំពុងរៀបចំកិច្ចប្រជុំនិទាឃរដូវរបស់សា្ថប័នទាំង២ ក្នុងអំឡុងពេលមានការគំរាមកំហែងបិទផ្លូវនាវាចរណ៍របស់អ៊ីរ៉ង់ ដោយសហរដ្ឋអាមេរិក ជាអ្វីដែលបង្កជាហានិភ័យបំផ្លាញបទឈប់បាញ់បណ្ដោះអាសន្នដ៏ផុយស្រួយ នៅតំបន់មជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលទូទាំងពិភពលោក កំពុងជួបជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាសប្តាហ៍នេះ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។ កិច្ចប្រជុំទាំងនេះ បម្រើជាចំណុចវាស់ស្ទង់សេដ្ឋកិច្ចពិភពលោក។

ថ្នាក់ដឹកនាំហិរញ្ញវត្ថុទូទាំងពិភពលោក កំពុងប្រញាប់ប្រញាល់វាយតម្លៃ និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច បន្ទាប់ពីជម្លោះយោធារួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ និងការសងសឹកជាបន្តបន្ទាប់របស់ទីក្រុងតេអេរ៉ង់ នាំឲ្យពាណិជ្ជកម្មតាមផ្លូវសមុទ្រ នៅមជ្ឈិមបូព៌ា ត្រូវបានរាំងស្ទះ ដែលរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលសកល និងធ្វើឲ្យមានក្ដីបារម្ភជាថ្មី អំពីអតិផរណា។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីបទឈប់បាញ់បណ្ដោះអាសន្នរយៈពេល ២សប្តាហ៍ កាលពីថ្ងៃទី៨ ខែមេសា ប៉ុន្តែការចរចាកាលពីចុងសប្តាហ៍ រវាងអនុប្រធានាធិបតីអាមេរិក លោក JD Vance និងមន្ត្រីអ៊ីរ៉ង់ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង។ ហើយទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រកាសពីផែនការបន្ថែមទៀត ដើម្បីចាប់ផ្តើមការបិទផ្លូវទឹករបស់កំពង់ផែអ៊ីរ៉ង់ទាំងអស់ ជាការឆ្លើយតប។

កិច្ចប្រជុំនិទាឃរដូវនេះ នឹងផ្តោតលើវិធីដែលសេដ្ឋកិច្ចពិភពលោក អាចទប់ទល់នឹងការប៉ះពាល់ទាំងនេះយ៉ាងដូចម្ដេច ក៏ដូចជាលើគោលនយោបាយ ការវិនិយោគ និងនវានុវត្តន៍ ដើម្បីគាំទ្រដល់ការបង្កើតការងារ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm