សម្ព័ន្ធមិត្តណាតូ បដិសេធមិនចូលរួមផែនការរបស់លោក Trump ក្នុងការបិទច្រកសមុទ្រ Hormuz

2026/04/14 03:53:36 am        86


សម្ព័ន្ធមិត្ត ក្នុងអង្គការណាតូ (NATO) របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ពួកគេនឹងមិនចូលរួមនោះឡើយ ក្នុងផែនការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទច្រកសមុទ្រ Hormuz ដែលនាំឲ្យភាពតានតឹងឡើងកម្ដៅរឹតតែខ្លាំង នៅក្នុងរង្វង់សម្ព័ន្ធភាពយោធាដែលមានភាពផុយស្រួយខ្លាំងឡើងៗ។

លោក Trump បាននិយាយថា យោធាសហរដ្ឋអាមេរិក នឹងធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីបិទចរាចរណ៍តាមសមុទ្រទាំងអស់ នៅក្នុងផ្លូវទឹកនេះ បន្ទាប់ពីការចរចាកាលពីចុងសប្តាហ៍កន្លងមក មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ យោធាសហរដ្ឋអាមេរិកក្រោយមកបានបញ្ជាក់ថា ការបិទផ្លូវនេះ ដែលត្រូវចាប់ផ្តើមនៅម៉ោង ១៤:០០ ម៉ោងសកល នាថ្ងៃចន្ទនេះ នឹងអនុវត្តចំពោះតែនាវាដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។

នៅក្នុងការបង្ហោះមួយ លើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ លោក Trump បានលើកឡើងថា៖ «ការបិទផ្លូវនេះ នឹងចាប់ផ្តើមឆាប់ៗ។ ប្រទេសដទៃទៀតនឹងពាក់ព័ន្ធនឹងការបិទផ្លូវនេះ»។

ប៉ុន្តែសម្ព័ន្ធមិត្តក្នុងអង្គការណាតូ រួមមានទាំងចក្រភពអង់គ្លេស និងបារាំងផងដែរ បានប្រាប់ថា ពួកគេនឹងមិនត្រូវបានអូសទាញចូលទៅក្នុងជម្លោះ ដោយចូលរួមក្នុងការបិទផ្លូវនេះឡើយ ដោយបញ្ជាក់ថា វាមានសារៈសំខាន់ណាស់ ក្នុងការបើកផ្លូវទឹកនេះ ដែលប្រេង ១ភាគ៥របស់ពិភពលោក ជាធម្មតាឆ្លងកាត់ ជាទីដែលអ៊ីរ៉ង់បានបិទយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីជម្លោះបានចាប់ផ្តើមមានកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ការបដិសេធមិនចូលរួមរបស់ពួកគេ គឺជាចំណុចមួយទៀតនៃភាពរកាំរកូសជាមួយលោក Trump ដែលបានគំរាមដកខ្លួនចេញពីសម្ព័ន្ធមិត្តយោធានេះ ហើយកំពុងថ្លឹងថ្លែងពីការដកកងទ័ពអាមេរិកមួយចំនួនចេញពីអឺរ៉ុប បន្ទាប់ពីប្រទេសជាច្រើនមិនបានគាំទ្រយុទ្ធនាការរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដោយបដិសេធមិនឲ្យយន្តហោះយោធាអាមេរិកប្រើប្រាស់ដែនអាកាសរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm