ពលរដ្ឋលីបង់ជម្លៀសខ្លួននិយាយថា វាដល់ពេលដែលពួកយើងត្រូវរស់ក្រោមម្លប់សន្តិភាពម្តងហើយ

2026/04/14 04:20:38 am        35

ប្រជាពលរដ្ឋជម្លៀសខ្លួនរស់នៅក្នុងបេរូត ប្រទេសលីបង់ និយាយថា វាគួរដល់ពេលដែលពួកគេត្រូវរស់ក្រោមម្លប់សន្តិភាពម្តងហើយ ។

លោក Hassan Yehya គឺជាពលរដ្ឋជម្លៀសខ្លួនមួយរូបមកពីតំបន់ភាគខាងត្បូងលីបង់ និយាយថា ស្របពេលកិច្ចចរចានឹងកើតឡើងដូចសព្វមួយដង លោកគ្មានសង្ឃឹមនោះទេ ប៉ុន្តែតាមបំណងរបស់ព្រះមួយនេះ វានឹងនាំឲ្យមានដំណោះស្រាយយូរអង្វែង ។

លោកបន្តថា ពួកយើងសង្ឃឹមថា នាយករដ្ឋមន្រ្តីរបស់ពួកយើងនឹងផ្តោតសំខាន់លើកិច្ចរចា ហើយ ប្រាកដថា ពួកគេពិតជាអាចសម្រេចបានជោគជ័យ ដើម្បីឲ្យមនុស្សទាំងអស់នេះ អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន ។

លោក Yehya និយាយទៀតថា អំឡុងកិច្ចចរចាដំបូង ពួកគេបានប្រកាសបទឈប់បាញ់ ហើយពួកយើងពិតជាសប្បាយរីករាយខ្លាំងណាស់ ពួកយើងបានរៀបចំឥវ៉ាន់របស់ពួកយើង និងត្រៀមត្រឡប់ទៅទីក្រុងកំណើតរបស់ពួកយើង ប៉ុន្តែក្រោយមកពួកគេបញ្ឈប់ ហើយនិងលុបចោលកិច្ចចរចាអស់រលីង ។ ពួកយើងគួរតែដល់ពេលដែលត្រូវរស់នៅក្រោមម្លប់សន្តិសុខម្តងហើយ ពីព្រោះថា ពួកយើងរងទុក្ខវេទនាច្រើនណាស់ ។

ក្រុមមន្រ្តីអ៊ីស្រាអែល និងលីបង់និយាយថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter និងសមភាគីលីបង់លោក Nada Hamadeh Moawad នឹងមានជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃអង្គារស្អែក ប៉ុន្តែភាគីទាំង ២ បានចេញសេចក្តីថ្លែងការណ៍ជម្លោះ លើអ្វីដែលកិច្ចពិភាក្សានឹងគ្របដណ្តប់ ។

ការិយាល័យប្រធានាធិបតីលីបង់ និយាយថា ភាគីទាំង ២ មាននូវការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនិងព្រមព្រៀងពិភាក្សាលើការប្រកាសបទឈប់បាញ់ និងកំណត់កាលបរិច្ឆេតសម្រាប់កិច្ចប្រជុំទ្វេភាគីក្រោមការសម្របសម្រួរបស់សហរដ្ឋអាមេរិក ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm