រដ្ឋបាលខេត្តកំពង់ស្ពឺ ត្រៀមនំត្នោតចំនួន១លាននំ សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ទៅ​លេង​សង្ក្រាន្ត​ឆ្នាំថ្មី

2026/04/14 02:53:34 pm        303

កំពង់ស្ពឺ៖ នៅក្នុងពិធីអបអរសាទរកំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៦ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​ក្រោម​ការ​ផ្តួច​ផ្តើម​របស់​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដោយរៀបចំវេចខ្ចប់នំធ្វើពីត្នោតទុំ ដើម្បី​ដាក់​ទទួល​ភ្ញៀវ​ទេសចរជាតិ អន្តរជាតិពិសាដោយឥតគិតថ្លៃ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា ត្នោតជាអត្តសញ្ញាណជាតិ អត្ត​សញ្ញាណនៃ​អ្ន​កកំពង់ស្ពឺ ។ ដូច្នេះដើម្បីលើកកម្ពស់ នៃអត្តសញ្ញាណជាតិដ៏លេចធ្លោនេះ រដ្ឋ​បាល​ខេត្ត​ បានរៀបចំដោយយកផ្លែត្នោតទុំមកធ្វើជានំចំរុះ ដើម្បីត្រៀមទទួលស្វាគមន៍ និងចែក​ជូន​ភ្ញៀវ​ទេសចរ​ជាតិ ​និងអន្តរជាតិដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍ “កំពង់ស្ពឺសង្ក្រាន្ត” សម្រាប់ឆ្នាំ​នេះ​ឆ្នាំ​២០២៦។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំឱ្យមានវត្តមាននំត្នោត សម្រាប់​ជូន​ដល់​ភ្ញៀវ​ទេសចរ​សម្រាប់​ពិសា ​ក្នុងឱកាសសង្ក្រាន្ត មិនត្រឹមតែបង្ហាញពីការបដិសណ្ឋារកិច្ច ដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែ​វា​បាន​ទាំងជាការចូលរួមលើកកម្ពស់កសិផលខ្មែរ និងបង្ហាញពីសក្តានុពលដ៏សម្បូរបែប នៃ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ។ ជាងនេះ គឺបានបង្ហាញពីរសជាតិ នៃនំត្នោតដែលវេចខ្ចប់ដោយដៃ របស់​អ្នក​កំពង់​ស្ពឺ​ផងដែរ ។

គួរបញ្ជាក់ថា ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មីនេះ អភិបាលខេត្តកំពង់ស្ពឺ បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទៅលេងឱ្យបានច្រើនកុះករ ហើយ​សូម​ចូល​រួមលេងកម្សាន្ត ជាមួយល្បែងប្រជាប្រិយគ្រប់ប្រភេទ ដែលរៀបចំដោយក្រុមការងារ ហើយ​សូមអញ្ជើញមកទទួលយករសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ នៃនំត្នោតចំរុះចំនួន១លាននំ ដោយ​ឥត​គិត​ថ្លៃ នៅបរិវេណសួនសម្តេចសង្ឃជួនណាត ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        201
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm