ចូលឆ្នាំថ្មី ខេត្តកែបបង្ហាញអាហារប្រពៃណី និងល្បែងប្រជាប្រិយនានា ដើម្បីអ្នកជំនាន់ក្រោយចូលរួមអភិរក្ស

2026/04/14 07:26:30 pm        137

រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកពិព័រណ៍ម្ហូបអាហារ និងល្បែងប្រជាប្រិយ ដែលរៀបចំឡើងនៅសួន “ខ្ញុំស្រលាញ់ខេត្តកែប”។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រមទាំងលើកកម្ពស់វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិឲ្យកាន់តែរឹងមាំ។ ក្នុងឱកាសនោះ ក៍មានការតាំងបង្ហាញម្ហូបអាហារប្រពៃណីជាច្រើនប្រភេទ និងការរៀបចំលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង បោះអង្គុញ និងល្បែងប្រជាប្រិយផ្សេងៗទៀត។

ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ល្បែងប្រជាប្រិយ គឺជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរ ដែលមានសារៈសំខាន់ក្នុងការបណ្តុះស្មារតីសាមគ្គីភាព និងការសហការរវាងអ្នកជំនាន់មុន និងក្មេងៗជំនាន់ក្រោយ។

ឯកឧត្តមបានបន្តថា ការរៀបចំលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណជាតិឲ្យបានបន្តជាយូរអង្វែង។

ក្រោយពី ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បានអញ្ជើញទស្សនាពិព័រណ៍ម្ហូបអាហារខ្មែរ ដ៏សម្បូរបែប និងបានភ្លក់ម្ហូបមួយចំនួនរួចមក ឯកឧត្តមបានលើកទឹកចិត្តដល់អ្នករៀបចំ និងអ្នកចម្អិនអាហារ ឲ្យបង្កើនការការយកចិត្តទុកដាក់ ខិតខំបង្ហាញស្នាដៃ ក្នុងន័យអភិរក្សរសជាតិតាមបែបខ្មែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm