ប្រទេសចិន និងអេស្ប៉ាញ បានសន្យានៅថ្ងៃអង្គារ ទី១៤ ខែមេសា នេះ ថា នឹងពង្រឹងទំនាក់ទំនង និងការពារសន្តិភាព និងការអភិវឌ្ឍសកល ក្នុងពេលសណ្តាប់ធ្នាប់អន្តរជាតិដែលប្រធានាធិបតី លោក Xi Jinping និយាយថា «កំពុងដួលរលំ» នៅក្នុងសុន្ទរកថាអំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីអេស៉្បាញ លោក Pedro Sanchez នៅទីក្រុងប៉េកាំង។
លោក Xi និយាយថា ទាំងចិននិងអេស្ប៉ាញ «ប្តេជ្ញាឈរនៅលើផ្នែកដ៏ត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» ហើយបានជំរុញឱ្យមានទំនាក់ទំនង និងការជឿទុកចិត្តគ្នាកាន់តែរឹងមាំដើម្បី «រួមគ្នាការពារពហុភាគីនិយមពិតប្រាកដ និងការពារសន្តិភាព និងការអភិវឌ្ឍជាសកល»។
ដំណើរទស្សនកិច្ចរបស់ លោក Sanchez ធ្វើឡើងខណៈរដ្ឋាភិបាលលោកខាងលិចជាច្រើន ស្វែងរកការរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មក៏ដោយ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ ដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស អៀរឡង់ កាណាដា និងប្រទេសហ្វាំងឡង់។