សម្ដេចតេជោ៖«របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»!

2026/04/14 11:33:08 pm        552

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២៦​នេះ ​ត្រូវ​នឹងថ្ងៃទីមួយនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានចេញសារបញ្ជាក់ទៅកាន់ជនរួមជាតិ ក៏​ដូច​ជា​ក្រុម​ប្រឆាំង​ជ្រុលនិយមនៅក្រៅស្រុកមួយចំនួនថា «របួសកូនដៃមួយ​មិន​គួរ​ធ្វើ​ឲ្យ​ខ្លួន​ប្រាណ​ពិការ​ទាំង​មូល​នោះឡើ​យ» ខណៈកន្លងមកនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បាន​ចេញ​មក​វាយ​ប្រហារចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋ ដែល​បាន​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជា​តិ​ទៅវិញ។

សម្ដេចតេជោ បានចោទជាសំណួរថា តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាម​ប្រជា​ជន​មិន​ឲ្យ​ចូល​ឆ្នាំ​បាន​ទេ? បើកម្ពុជាពេលនេះមិនមានជំងឺឆ្លងកូវីដ-១៩ ដូចឆ្នាំ២០២០ផងនោះ។

សម្ដេច​តេជោបា​នបញ្ជាក់ថា យើងទទួលស្គាល់ថា យើងនៅមានការលំបាកតាមព្រំដែនជាមួយថៃ លើ​ផ្នែក​មួយនៃដែនដី និងពេល​វេលា​ដែល​ជា​ការ​លំបាក​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​ព្រំដែន ​និងប្រជាជន​ភៀសសឹក​មួយ​ចំនួន​ដែល​យើង​បាន​ជួយ​ឲ្យ​ពួក​គាត់​មាន​ឱកាស​បាន​ចូល​ឆ្នាំ​ផង​ដែរ​។

សម្ដេច​បាន​ថ្លែងថា សម្រាប់ប្រជាជនជាង ១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួក​គាត់​នាំ​គ្នាស្រែ​ក​យំ​បញ្ឈប់​សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គម ឬយ៉ាងណា? ដូចជាការបិទផ្សារ បិទការលក់ដូរ បិទ​ធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។ រហូតទៅ​បិទ​មិន​ឲ្យ​ប្រជា​ជន​សប្បាយ​រីក​រាយ​ក្នុងពេលចូលឆ្នាំឬយ៉ាងណា?

សម្ដេចតេជោ​បានបញ្ជាក់ថា ពួកជ្រុលនិយមទិតៀនរាជរដ្ឋាភិបាលដែលរៀបចំ នគរសង្រ្កាន ដោយគេ​ចោ​ទ​រាជរដ្ឋាភិបាលថា មិនបានគិតដល់ការលំបាករបស់កងទ័ព និង​ប្រជាជន​ភៀស​សឹក​ដែល​ជា​ចេតនា​ធ្វើ​ឲ្យ​ជាតិ​ទាំង​មូល​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ពិការ​ដែល​គ្មាន​សកម្ម​ភាព​សេដ្ឋ​កិច្ច​សង្គម​ដែល​ ខ្ញុំប្រៀបធៀបថា «របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»។

សម្ដេចបានបន្តថា សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និង​នៅ​គ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះ វាស្មើនឹង​ការ​ទះ​កំផ្លៀង​ចំពោះ​ពួក​ប្រឆាំង​នឹង​ការ​ចូល​ឆ្នាំ។​

សម្ដេចតេជោបានបន្តថា សូមគោរពអញ្ជើញអ្នកប្រឆាំង និងការចូលឆ្នាំ​មក​សប្បាយរីក​រាយ​ក្នុង​ពេល​ចូល​ឆ្នាំទាំងនៅ​ក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុស និង​សកម្ម​ភាព​ខុស​ដែល​នាំ​ដល់​ខ្លួន​ខាត​ប៉ុណ្ណោះ​ព្រោះបើ​ធ្វើប្រ​ឆាំង​ហើយ​ត្រូវ​ប្រឆាំង​គ្រប់​មុខ​ទាំង​អស់​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        184
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm