តំបន់បាសាក់លែន នៅភ្នំពេញ ទាក់ទាញ​ភ្ញៀវបរទេស​ជាច្រើន​ចូល​ដើរ​កម្សាន្ត​យប់​ថ្ងៃ​ទី​១​បុណ្យ​ចូល​ឆ្នាំថ្មី

2026/04/15 03:19:27 pm        195

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី ព.ស២៥៧០ សហភាពសហព័ន្ធយុវជនកម្ពុជា សហការ​ជាមួយអាជ្ញាធរមូលដ្ឋានរៀបចំនគរសង្ក្រាន្ត រៀបចំ​គោល​ដៅ​ដើរ​កម្សាន្ត​សប្បាយ​ជា​ច្រើន​កន្លែង​ ក្នុងនោះសម្រាប់គោលដៅ BASAC LANE ភាគច្រើនទទួលបានភ្ញៀវជាបរទេស ចូល​ដើរ​កម្សាន្ត​ ហូបអាហារភេសជ្ជៈ និងលេងល្បែងកម្សាន្តសប្បាយ អប​អរ​សាទរ​ថ្ងៃ​ទី​១ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។

ភ្ញៀវបរទេស បានថ្លែងប្រាប់BTV យប់ថ្ងៃទី១៤ ខែមេសានេះថា នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ គ្រប់គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ គឺមានតុបតែង​ស្អាត​មាន​ភាព​ទាក់​ទាញ​ដើរ​ទស្សនា ក្នុងនោះសម្រាប់គោលដៅ បាសាក់លែន ជាគោលដៅមួយ​មាន​ភាព​ទាក់​ទាញ ​ក្នុងការដើរទស្សនាកម្សាន្តសប្បាយ ភ្លក់ម្ហូបអាហារ និងភេសជ្ជៈបែបខ្មែរ និងបែបបរទេស អម​ដោយ​មានការលេងល្បែងកម្សាន្តតាមបែបខ្មែរ ហើយនៅពេលភ្ញៀវត្រឡប់ទៅប្រទេសគេវិញ ភ្ញៀវនឹ​ងនិ​យាយអំពីបទពិសោធន៍ និងអនុស្សាវរីយ៍ល្អពីកម្ពុជា ផ្សព្វផ្សាយ​ទេសចរ​អន្តរជាតិ​នានា​មកទ​ស្សនាក​ម្ពុជា នាឱកាសបុណ្យចូលឆ្នាំខ្មែរ នៅឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ​២០២៦ រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ សហភាព​សហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ អាជ្ញាធរមូលដ្ឋានសហការរៀបចំ កម្មវិធី​បង្ហាញ​ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅ​តាម​ទីតាំ​ងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួន​ច្បារ​វឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខ ផ្សារទួលទំពូង និង​តំបន់​បាសាក់​លែន​ជា​ដើម។

សម្រាប់ថ្ងៃទី២ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរថ្ងៃទី១៥ ខែមេសានេះ សហភាព​សហព័​ន្ធ​យុវជន​កម្ពុជា​សហការរៀបចំកម្មវិធីបង្ហាញទស្សនីយភាពធំៗ ចំនួន៣ រួមមានៈពេលព្រឹកមានរៀបចំ ពិធី​វេរ​ភត្ត​ប្រគេ​នព្រះសង្ឈ ពូនភ្នំខ្សាច់ នៅរមណីយដ្ឋានវត្តភ្នំ ហើយនៅពេលល្ងាច ពិធីដង្ហែ នគរ​សង្ក្រាន្ត​ នៅផ្លូវថ្មើរជើង និងពិធីសម្តែងល្ខោនយីកេ អ្នកតាឃ្លាំងមឿង នៅភូមិវប្បធម៌ និង​អម​ដោយ​កម្ម​វិធី​កម្សាន្តសប្បាយនានាជាច្រើនទៀត៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm