ក្រុង ​Moscow ​ព្រមាន​ពី​ការ​ឆ្លើយ​តប​ឲ្យ​ដូចគ្នា​ទៅ​លោក​ខាង​លិច​ ចំពោះ​ការ​បណ្ដេញ​ក្រុម​អ្នកការទូត​រុស្ស៊ី​

2022/04/05 06:22:08 pm        1.3 K

​រុស្ស៊ី៖ អតីត​ប្រធានាធិបតី និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ី​លោក Dmitry Medvedev បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​នឹង​ឆ្លើយតប​ឲ្យ​បាន​ដូចគ្នា​ ទៅ​នឹង​ការ​បណ្ដេញ​អ្នក​ការទូត​របស់​ខ្លួន​ចេញពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​។

​លោក Medvedev​ និយាយ​នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Telegram របស់​លោក​ថា មនុស្ស​គ្រប់គ្នា​ដឹង​ពី​ចម្លើយ​ហើយ ការ​បំផ្លិចបំផ្លាញ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​នឹង​កើតឡើង​ដូចគ្នា​។ តើ​គេ​ដាក់ទោស​អ្នកណា​? អ្នក​ទី​មួយ​គឺ​ខ្លួនឯង​។ កាលពី​ថ្ងៃ​ចន្ទប្រទេស​បារាំង​បាន​និយាយ​ថា ខ្លួន​នឹង​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ៣៥​នាក់​ជុំវិញ​សកម្មភាព​របស់​ទីក្រុង Moscow ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​អាល្លឺម៉ង់​បាន​ប្រកាស​ថា "​ចំនួន​ដ៏​ច្រើន​" នៃ​អ្នកការទូត​រុស្ស៊ី​ជា​អ្វី​ដែល​មិន​គួរ​ចង់បាន​។ ក្រៅពី​ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នៅ​មាន​ប្រទេស​ឡា​ត​វី និង​លី​ទុយ​អា​នី​ផង​ដែរ​ដែល​បាន​ប្រកាស​បណ្ដេញ​អ្នកការទូត​រុស្ស៊ី​រាប់​សិប​នាក់ ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ប្រតិកម្ម​របស់​សហភាព​អឺរ៉ុប​ទាក់ទងនឹង​ការ​សម្លាប់​រង្គាល​នេះ​។​

​លោក Medvedev បាន​និយាយ​ថា​ ប្រសិនបើ​បញ្ហា​នេះ​នៅតែ​បន្ត វា​នឹង​សម​ដូច​ខ្ញុំ​បាន​សរសេរ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ដើម្បី​បិទទ្វារ​ស្ថានទូត​នៅ​ក្នុង​បណ្ដា​ប្រទេស​លោក​ខាង​លិច​។ ​វា​នឹង​រឹតតែ​បន្ទាប​តម្លៃ​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ហើយ​បន្ទាប់មក​យើង​នឹង​បញ្ចប់​ដោយ​គ្រាន់តែ​សម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​គ្មាន​វិធី​ផ្សេង​ក្រៅពី​ការ​មើល​ឃើញ​ដោយ​ចុង​កាំភ្លើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm