ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីពុទ្ធបរិស័ទនៅភ្នំពេញជាច្រើនយកទេយ្យទាននិងចង្ហាន់ទៅប្រគេនព្រះសង្ឃ

2026/04/15 05:56:06 pm        195

ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ ញាតិញោម ប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនកុះករ បន្តនាំយកទេយ្យទាន និងចង្ហាន់នានាទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាទីវត្តអារាម។

ជាក់ស្តែង បងប្អូនប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ ប្រុស ស្រី ជួបជុំគ្រួសារ មកកាន់វត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

បងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញមកកាន់វត្ត បានប្រាប់BTV ព័ត៌មានថា នាព្រឹកនេះ ការដែលបានមកកាន់ទីវត្តអារាម ពិតជាធ្វើឲ្យទឹកចិត្ត និងអារម្មណ៍របស់ពួកគាត់ មានសេចកី្តជ្រះថ្លា សប្បាយរីករាយខែរដូវបុណ្យចូលឆ្នាំខ្មែរ បានជួបជុំបងប្អូន ហើយការធ្វើបុណ្យយើងធ្វើរដូវបុណ្យចូលឆ្នាំ ហើយត្រូវដាក់នំអន្សមជ្រូក អន្សមចេក នំគម នំបត ទេយ្យទាន និងចង្ហាន់មកប្រគេនព្រះសង្ឃឲ្យត្រូវតាមប្រពៃណីនៃពិធីបុណ្យ។ ព្រមទាំងបានសូត្រមន្តបង្សុកូលឧទ្ទិសមហាកុសល ថ្វាយ ប្រគេន ជូន ដូនតា បុព្វបុរស និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ឈានចូល ពុទ្ធសករាជ ២៥៧០ ។ ហើយជាពិសេសទៀតគឺវិញ្ញាក្ខន្ធរបស់វីរកងទ័ពយុទ្ធជនយើង ដែលបានពលីឈាមស្រស់ សាច់ស្រស់ ដើម្បីការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើងឲ្យផុតពីសង្រ្គាមឈ្លានពានពីប្រទេសថៃ ។ ក្នុងន័យនេះ បើប្រទេសជាតិយើងគ្មានសុខសន្តិភាព ប្រជាជនគ្រប់រូប គឺមិនអាចមកជួបជុំគ្រួសារធ្វើបុណ្យ ធ្វើទានបាននោះទេ មកដល់ពេលនេះប្រទេសយើងទូលំទូលាយខ្លាំងណាស់ កន្លែងណាក៏យើងអាចទៅធ្វើបុណ្យ ធ្វើទានបានផងដែរ មិនថាទីអារាមនៅទីជនបទ និងក្នុងរាជធានីភ្នំពេញនោះទេ កន្លែងណាក៏ស្អាត មានសណ្តាប់ធ្នាប់ និងសុវតិ្ថភាព និងធ្វើឲ្យមានសុខសប្បាយដល់ប្រជាជនទូទាំងប្រទេស។ 

​សូមបញ្ជាក់ផងដែរថា ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានអត្ថន័យធំធេង ក្នុងការបណ្តុះអត្ថន័យសាមគ្គីភាពជាតិ ស្មារតីថែរក្សា ការពារ ស្រលាញ់ទំនៀមទំលាប់ប្រពៃណី និងលើកកម្ពស់អរិយធម៌ដ៏ផូរផង់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        448
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        482
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        623

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm