ក្រុមអាជីករលក់ដូរខាងផ្នែកចំណីម្ហូបអាហារ និងភេសជ្ជៈនៅរមណីយដ្ឋានវត្តភ្នំ បានបង្ហាញទឹកមុខសប្បាយរីករាយដោយសារលក់ដាច់ខ្លាំង និងខណៈរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២នៃពិធិបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមអាជីវករ បានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំនេះ ពួកគាត់លក់ដាច់ច្រើនសឹងតែគុណជា២ ឬគុណជា៣ ដោសារប្រជាពលរដ្ឋមកចូលរូមទស្សនា និងលេងល្បែងប្រជាប្រិយក្នុងរដូវបុណ្យចូលឆ្នាំនេះមានការកើនឡើងច្រើនហើយគាំទ្រផលិតផលខ្មែរ។
សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានជំរុញឲ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំសង្ក្រាន្តនៅតាមមូលដ្ឋាន និងវត្តអារាមនានា ដើម្បីអបអរសាទរនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្ត។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តវត្តភ្នំឆ្នាំនេះ ឃើញថា មានក្រុមអាជីវករចូលរួមលក់ដូរជាហូរហែរ ដែលនេះជាការចូលរួមផ្សព្វផ្សាយនូវផលិតផលខ្មែរ ដើម្បីស្វែងរកការគាំទ្របន្ថែម ។
សម្រាប់ព្រឹត្តការណ៍នគរសង្គ្រាន្តវត្តភ្នំ ក្រៅពីការលក់ដូរ ក៏បានរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត ដូចជា៖ ការដាក់តាំងបង្ហាញ ក៏ដូចជាការផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌ អរិយធម៌ នៃសារៈមន្ទីរ និងបេតិកភណ្ឌ និងការលេងល្បែងប្រជាប្រិយផ្សេងៗ៕
អត្ថបទ៖ ឈិត បូរ៉ាវី












