ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ចូលរួមលេងល្បែងប្រជាប្រិយជាមួយ រដ្ឋបាលខេត្ត រីករាយក្រោមសន្តិភាព

2026/04/15 06:59:48 pm        157

ពិធីបើកសង្ក្រាន្តនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមសប្បាយរីករាយនឹងការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយថ្នាក់ដឹកនាំ ក្រោមដំបូលសុខសន្ដិភាព។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើខុសពីពិធីចូលឆ្នាំមុនៗ ដោយរដ្ឋបាលខេត្តបានរៀបចំជារបាំប្រៃណីខ្មែរជាច្រើនប្រភេទ សម្រាប់បងប្អូនទស្សនាកំសាន្ត និងបានស្គាល់ពីទំនៀមទំលាប់ប្រពៃណីខ្មែរយើងពីដូនតា។

ក្នុងនោះ មានការដាក់តាំងបង្ហាញនូវការធ្វើនំគ្រក់ នំបញ្ចុក ធ្វើអន្សម និងនំជាច្រើនប្រភេទផ្សេងទៀត ការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ វាយក្អម លាក់កន្សែង និងល្បែងដទៃទៀត រួមនឹងការប្រគុំតន្ត្រីសម័យជាច្រើនវង់ និងតាមទីតាំងផ្សេងៗគ្នា។ ការដាក់តាំងបង្ហាញ និងការរៀបចំទាំងនេះ ក្នុងន័យឱ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិ អន្តរជាតិ បានលេងសប្បាយ និងបានស្គាល់ច្បាស់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។

ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករនៅមុខ​ និងខាងក្នុងសាលាខេត្តកំពង់ឆ្នាំង ជាមួយនឹងទឹកមុខសប្បាយរីករាយ ហ៊ោរកញ្រ្ជៀវ រីករាយ ហាក់បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្តដ៏អស្ចារ្យនេះរបស់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិសេសគឺប្រជាពលរដ្ឋបានរស់នៅក្រោមម្លប់សុខសន្តិភាព ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ ហុង វាសនា



អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        219
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm