រដ្ឋបាលខេត្តពោធិ៍សាត់ធ្វើពិធីរាប់បាត្រព្រះសង្ឃ ១២៧អង្គ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរយុទ្ធជន

2026/04/15 07:11:56 pm        122

ក្នុងស្មារតីចងចាំនូវគុណូបការៈ និងការលះបង់ដ៏ខ្ពង់ខ្ពស់ចំពោះជាតិ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ រដ្ឋបាលខេត្តពោធិ៍សាត់បាន រៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ១២៧អង្គ នៅលើបុរីវប្បធម៌កោះសំពៅមាស ក្នុងក្រុងពោធិ៍សាត់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងជាពិសេស គឺវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារមាតុភូមិ។

នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។ ព្រះសង្ឃជាច្រើនអង្គត្រូវបាននិមន្តមក ដើម្បីទទួលចង្ហាន់ និងបច្ច័យ ដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងអ្នកចូលរួមទាំងអស់។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ការរៀបចំពិធីនេះ មិនត្រឹមតែជាការបំពេញកិច្ចតាមបែបសាសនានោះទេ ប៉ុន្តែគឺជាការបង្ហាញនូវសេចក្តីដឹងគុណចំពោះបុព្វបុរស និងយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីនាំមកនូវសន្តិភាពដែលយើងកំពុងមាននៅថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា៖ «យើងមិនត្រូវភ្លេចនូវវីរភាពរបស់បងប្អូនកងទ័ព ដែលបានឈរជើងការពារទឹកដីឡើយ ផលបុណ្យដែលកើតចេញពីការរាប់បាត្រនៅថ្ងៃនេះ សូមឱ្យបានទៅដល់ដួងវិញ្ញាណក្ខន្ធពួកគេឱ្យបានទៅកាន់សុគតិភព»។

បន្ទាប់ពីកិច្ចរាប់បាត្រ ព្រះសង្ឃបានសូត្រមន្តបង្សុកូល និងប្រោះព្រំលើករាសីដល់អ្នកចូលរួម ព្រមទាំងផ្សព្វផ្សាយមេត្តាធម៌ដល់សព្វសត្វលោក។​ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីសាមគ្គីភាពរវាងស្ថាប័នរដ្ឋ កងកម្លាំង និងប្រជាពលរដ្ឋ តាមរយៈការរក្សាទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងការលើកកម្ពស់ស្មារតីស្នេហាជាតិ។

គួរបញ្ជាក់ថា ពិធីរាប់បាត្របែបនេះ តែងតែត្រូវបានរៀបចំឡើងជាហូរហែក្នុងឱកាសបុណ្យជាតិសំខាន់ៗ ដើម្បីរំលឹកដល់ដួងវិញ្ញាណក្ខន្ធអ្នកមានគុណ និងអ្នកស្នេហាជាតិ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់សង្គមជាតិខ្មែរ៕ ដោយ ៖ ពៅ ភារុន



អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        222
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm