កូរ៉េខាងជើង​និយាយ​ថា ខ្លួន​នឹង​វាយប្រហារ​កូរ៉េខាងត្បូង​ដោយ​អាវុធ​នុយក្លេអ៊ែរ បើ​ខ្លួន​រង​ការ​វាយ​ប្រហារ​

2022/04/05 12:04:05 pm        1.9 K

​កូរ៉េខាងជើង​៖ ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​លោក Kim Jong Un បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​កូរ៉េខាងជើង​មិន​ចង់បាន​ការ​ផ្ទុះ​សង្គ្រាម​ទេ ប៉ុន្តែ​បើ​កូរ៉េខាងត្បូង​ជ្រើស​យក​ការ​ប្រឈម​ដាក់គ្នា​ដោយ​យោធា ​ឬ​ប៉ុនប៉ង​គិត​ចង់​វាយប្រហារ​នោះ​ កម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នឹង​ត្រូវតែ​វាយប្រហារ​។

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​រាយការណ៍​ថា លោកស្រី Kim Yo Jong ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល និង​គណបក្ស​កាន់អំណាច​បាន​និយាយ​ថា វា​ជា​កំហុស​ឆ្គង​ដ៏​ធំ សម្រាប់​រដ្ឋមន្ត្រី​នៃ​ក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុង​ការ​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​ថ្មីៗពិភាក្សា​ការវាយប្រហារ​លើ​កូរ៉េខាងជើង។ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក Suh Wook បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា យោធា​របស់​ប្រទេស​លោក​មាន​មី​ស៊ី​ល​ជាច្រើន​ប្រភេទ ដែល​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ភាព​ច្បាស់​លាស់ និង​មាន​កម្លាំង​ខ្លាំងក្លា ដោយមាន​សមត្ថភាព​វាយប្រហារ​ចំ​គោលដៅ​ណាមួយ​ភ្លាមៗ​ នៅ​ក្នុង​ប្រទេស​កូរ៉េខាងជើង​។​

​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល​កាន់​តែ​ច្រើន​នៅ​ឆ្នាំនេះ ហើយ​ក្រុម​មន្ត្រី​កូរ៉េខាងត្បូង និង Washington បារម្ភ​ថា ​កូរ៉េខាងជើងអាច​ត្រៀម​បន្ត​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ជា​លើកដំបូង​ចាប់​តាំងពី​ឆ្នាំ​២០១៧ ស្រប​ពេល​ការចរចា​រំសាយ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​ជាប់​គាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm