អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ

2026/04/15 11:37:18 pm        327

ភ្នំពេញ៖ ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូន​ប្រជា​ពលរដ្ឋ​មក​ដើរ​លេង​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាការងារចម្បងរបស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​អនុវត្ត​តាម​គោល​ការណ៍ដឹ​ក​នាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ​។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថ្លែងប្រាប់ BTV នៅថ្ងៃទី១៥ មេសា នេះថា ឆ្នាំ​នេះ​រដ្ឋ​បាល​រាជ​ធានីភ្នំពេញ​មាន​កិត្តិយស​ដែល​បាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដឹកនាំ​ដែល​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​ជ្រើស​រើស​យក​ទីតាំង​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ធ្វើ​នគរសង្ក្រាន្ត​ហើយ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ចូលរួម​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​ការ​រៀបចំ​ទទួល​ប្រជាពលរដ្ឋសប្បាយភាព និងទទួលទេវតាឆ្នាំថ្មី។ ដោយ​នៅ​ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃ ព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺមាន​ប្រជាព​លរដ្ឋ​មក​ចូល​រួម​មានការកើនឡើងដល់ទៅបីដង គឺកើនឡើង​ច្រើន​ជាង​បណ្ដា​ឆ្នាំ​មុ​ន​ៗ​ដោយ​ប្រជាពលរដ្ឋ​មក​ដើរលេងកម្សាន្តជិត ១លាននាក់។ ហើយចំពោះការ​តុប​តែង​គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​នៅ​ជុំវិញ​វត្តភ្នំ ក៏ដូចជានៅតាមសួនច្បារស្ពាន នាគ គឺមានការតុបតែង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តច្រើន។ ហើយ​មាន​ទីតាំង​សប្បាយ​ភាព​ប្លែកៗ ពីកន្លែងមួយទៅ​កន្លែង​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ​ភ្ញៀវ​ជាតិ ​និងអន្តរជាតិមកដើរលេងកម្សាន្តច្រើន។

ទាក់ទងទៅ​នឹង​ការ​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​នៅក្នុ​ង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែ​រ​នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការការពារសន្តិសុខ សណ្ដាប់​ធ្នាប់ ​សុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជាការងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​សហការ​ជាមួយ​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ ក៏ដូចជាបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស ដោយ​ធ្វើ​កិច្ច​ការ​ងារ​ជា​ប្រចាំ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានចូលរួម​សប្បាយ​ភាព​ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមគោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត តនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm