រយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខេត្តបាត់ដំបង ទាក់ទាញភ្ញៀវបានជាង៦៦ម៉ឺននាក់

2026/04/16 09:36:07 am        145

បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ បានមកទស្សនាកម្សាន្តសប្បាយនៅតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងសង្ក្រាន្តបាត់ដំបងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល២ថ្ងៃចាប់ពីថ្ងៃ១៤ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានចំនួនសរុប៦៦២ ៥៧៦នាក់។

លោក ហម អរុណ បង្ហាញការកត់សម្គាល់ថា ដំណើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ខណៈមន្រ្តីនៃមន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចប្រចាំការជាប់ជាប្រចាំ ដើម្បីរង់ចាំឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងករណីមានបញ្ហាអ្វីកើតឡើង។

លោក ហម អរុណ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈប្រពៃណីហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺនៅតាមគោលដៅទេសចរណ៍ជាប់ប្រភពទឹកគឺល្អមែនទែនសម្រាប់ការងូតទឹកលេងកម្សាន្តនៅក្នុងរដូវកាលក្ដៅនេះ។

លោក ហម អរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាមួយគ្នានោះ លោក ហម អរុណ បានក្រើនរំលឹកដល់ម្ចាស់រមណីយដ្ឋាន គោលដៅទេសចរណ៍ អាជីវកម្ម សេវាកម្មទេសចរណ៍នៅក្នុងខេត្តបាត់ដំបងធ្វើយ៉ាងណារៀបចំទទួលបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អ និងថែរក្សាអនាម័យបរិស្ថាន។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង រៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង២០២៦ ក្នុងគោលបំណងដើម្បីទទួលអំណរស្វាគមន៍ចំពោះការចូលមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ព្រមទាំងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់តាមរយៈការរៀបចំកម្មវិធីសិល្បៈរួមមាន ការសម្ដែងល្ខោនខោល និងរបាំនានា ការប្រគំតន្ត្រីចង្វាក់ប្រពៃណី ការរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិឱ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅ ក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈការរៀបចំដាក់តាំង បង្ហាញនូវផលិតផលនៃបណ្តាក្រុង-ស្រុកទាំង១៤ ការបង្ហាញរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ការតាំងបង្ហាញមុខម្ហូបអ្នកបាត់ដំបង ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌នៅតំបន់សំខាន់ៗក្នុងក្រុងបាត់ដំបង ជាពិសេសដើម្បីកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

ក្រៅពីព្រឹត្តិការណ៍សង្រ្កាន្តដែលធ្វើឡើងនៅក្នុងក្រុងបាត់ដំបង គោលដៅទេសចរណ៍ដ៏សំបូរបែបសរុបចំនួន១១៥កន្លែងនៅទូទាំងខេត្តបាត់ដំបងបានត្រៀមលក្ខណៈក្នុងការទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី៕

អត្ថបទដែលទាក់ទង

ភាពសប្បាយរីករាយរបស់ពលរដ្ឋភៀសសឹក បង្ហាញពីការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល
2026/04/17 08:21:35 am        1
សមត្ថកិច្ច៖រថយន្តដែលពលរដ្ឋចោមរោមគប់ដំថ្ម រងការខូចខាត មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ព្យាយាមរត់គេចនោះទេ
2026/04/16 10:53:30 pm        1
ស្នងការនគររាជធានីភ្នំពេញបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ គឺបានប្រព្រឹត្តទៅដោយរលូន
2026/04/16 08:25:22 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជួយសង្គ្រោះបាននិយាយថា មនុស្ស ៨ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅឥណ្ឌូនេស៊ី

2026/04/17 09:11:10 am
​យោធាអាមេរិក៖ ត្រៀមវាយប្រហាររោងចក្រនិងឧស្សាហកម្មថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើត្រូវបានបញ្ជា
2026/04/17 09:06:28 am
​ពលរដ្ឋលីបង់ដែលជម្លៀសខ្លួនមានការប្រុងប្រយ័ត្ន ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់ផ្តើម
2026/04/17 09:04:21 am
​UN ព្រមានពីការប៉ះពាល់ភ្លាមៗលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈជម្លោះមជ្ឈិមបូព៌ារុញឱ្យការចំណាយលើការរស់នៅកើនឡើង
2026/04/17 09:01:36 am
​ភាពសប្បាយរីករាយរបស់ពលរដ្ឋភៀសសឹក បង្ហាញពីការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល
2026/04/17 08:21:35 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/15 10:10:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/15 06:08:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/15 10:15:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 03:04:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am