សារព័ត៌មាន FT៖ អ៊ីរ៉ង់បានប្រើប្រាស់ផ្កាយរណបចារកម្មចិន ដើម្បីកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក

2026/04/16 04:44:35 pm        102

កាសែត Financial Times (FT) បានរាយការណ៍កាលពីថ្ងៃពុធថា អ៊ីរ៉ង់បានទិញផ្កាយរណបចារកម្មចិនដោយសម្ងាត់ នៅចុងឆ្នាំ ២០២៤ ដែលអនុញ្ញាតឲ្យប្រទេសនេះកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា ក្នុងអំឡុងពេលសង្គ្រាមបច្ចុប្បន្ន ជាសេចក្តីរាយការណ៍មួយដែលទីក្រុងប៉េកាំង បានច្រានចោលថា មិនពិត។

ដោយបានដកស្រង់ឯកសារយោធាអ៊ីរ៉ង់ដែលលេចធ្លាយ របាយការណ៍នោះ បានបញ្ជាក់ថា ផ្កាយរណប TEE-01B ដែលសាងសង់ និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co. ត្រូវបានទិញដោយកងកម្លាំងអវកាសរបស់កងឆ្មាំបដិវត្តន៍ឥស្លាម បន្ទាប់ពីវាត្រូវបានបាញ់បង្ហោះទៅកាន់លំហអាកាសពីប្រទេសចិន។  

សារព័ត៌មាននេះ បានលើកឡើងថា មេបញ្ជាការយោធាអ៊ីរ៉ង់ បានប្រើប្រាស់ផ្កាយរណបនេះ ដើម្បីត្រួតពិនិត្យទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ជីកូអរដោនេដែលបានកំណត់ពេលវេលា រូបភាពផ្កាយរណប និងការវិភាគគន្លងផ្លូវ។ តាមរបាយការណ៍របស់ FT រូបភាពទាំងនោះ ត្រូវបានថតនៅក្នុងខែមីនា មុន និងក្រោយការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើទីតាំងទាំងនោះ។  

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានទទួលសិទ្ធិចូលទៅកាន់ស្ថានីយ៍ពាណិជ្ជកម្មដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម Emposat ដែលជាក្រុមហ៊ុន    ផ្តល់សេវាគ្រប់គ្រងផ្កាយរណប និងទិន្នន័យដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ជាមួយនឹងបណ្តាញដែលលាតសន្ធឹងពាសពេញអាស៊ី អាមេរិកឡាទីន និងតំបន់ផ្សេងៗទៀត។ នេះបើយោងតាមរបាយការណ៍៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm