លោក NETANYAHU៖ អ៊ីស្រាអែលបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមហេសបូឡា

2026/04/16 09:02:50 pm        80

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបន្តប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡា ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចបាន «សន្តិភាពតាមរយៈការ     ប្រើកម្លាំង»។ 

 

លោកបាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយដែលចេញផ្សាយដោយការិយាល័យរបស់ខ្លួនថា៖«កងកម្លាំងរបស់យើង កំពុងបន្តវាយប្រហារក្រុមហេសបូឡា។ ការប្រយុទ្ធគ្នា គឺផ្តោតលើទីក្រុង Bint Jbeil ទីក្រុង Bint Jbeil គឺជារដ្ឋធានីរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។ យើងហៀបនឹងដណ្តើមយកទីក្រុងនេះបានទៅហើយ។ ជាក់ស្តែង យើងហៀបនឹងកម្ទេចបន្ទាយដ៏ធំរបស់ក្រុមហេសបូឡាទាំងស្រុង»។ 

យោងតាមលោក ណេតាន់យ៉ាហ៊ូ លោកបានណែនាំកងកម្លាំងការពារអ៊ីស្រាអែល (IDF) «ឲ្យបន្តពង្រីកតំបន់សន្តិសុខ និងពង្រីកវាទៅទិសខាងកើតឆ្ពោះទៅជម្រាលភ្នំ Hermon »។

លោកបានថ្លែងថា៖ «ក្នុងពេលជាមួយគ្នានេះ យើងកំពុងធ្វើការចរចាជាមួយប្រទេសលីបង់។ ការចរចាទាំងនេះ មិនបានកើតឡើងអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ពួកវាកំពុងកើតឡើង នៅពេលនេះ ពីព្រោះយើងមានភាពរឹងមាំខ្លាំង ហើយប្រទេសនានា កំពុងមករកយើង មិនមែនគ្រាន់តែប្រទេសលីបង់នោះទេ។ នៅក្នុងការចរចាជាមួយប្រទេសលីបង់ មានគោលដៅសំខាន់ពីរ៖ ទី១ ការរំសាយអាវុធរបស់ក្រុមហេស   បូឡា និងទី២ សន្តិភាពប្រកបដោយចីរភាព។ សន្តិភាពតាមរយៈការប្រើកម្លាំង»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm