កាកបាទក្រហមកម្ពុជា ទទួលថវិកាពីក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា សម្រាប់ទិវា៨ឧសភា

2022/04/05 02:42:16 pm        816

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានទទួលថវិកាពីក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា និងបុរី ឡេង ណាវ៉ាត្រា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ សម្រាប់បន្តប្រើប្រាស់​ក្នុងការជួយ​សង្គ្រោះដល់​ប្រជាពលរដ្ឋដែលរងគ្រោះ​មហន្តរាយ​ផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។ ពិធីប្រគល់-ទទួលជំនួយថវិកានេះធ្វើឡើង​នាព្រឹកថ្ងៃទី០៥ មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព​លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនេះលោកជំទាវ អាន្នី សុខអាន បានមានប្រសាសន៍ថា សម្រាប់សប្បុរសជន​គ្រប់មជ្ឈដ្ឋានដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ គឺដើម្បីធ្វើឱ្យសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាល​ទុក្ខលំបាក​ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍​គ្រឹះរបស់​ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។ ដែលជាទង្វើមួយជួយដល់សង្គម និងអាចជួយ​ឲ្យប្រជាជនខ្មែរដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការ​យកចិត្ត​ទុកដាក់យ៉ាងពេញលេញពីរាជរដ្ឋាភិបាល និងសប្បុរសជនគ្រប់ទិសទីផងដែរ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមកោតសរសើរ​ចំពោះបេសកកម្មមនុស្សធម៌យ៉ាងសកម្មនានារបស់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដែលកំពុងជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមបន្តគាំទ្រយ៉ាងពេញទំហឹងក្នុងបេសកកម្មមនុស្សធម៌ជាបន្តបន្ទាប់របស់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជា ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តថា អ្នកឧកញ៉ាផ្ទាល់ និងក្រុមគ្រួសារ ក៏ធ្លាប់រស់នៅ​ក្នុងភាពក្រីក្រ និងទទួលបានអំណោយ ដ៏ថ្លៃថ្លាពីកាកបាទក្រហមកម្ពុជាផងដែរ ដូចនេះលោកចងចាំមិនភ្លេចនូវសកម្មភាព និងបេសកកម្មមនុស្សធម៌ដ៏​មានតម្លៃរបស់កាកបាទក្រហមកម្ពុជា។ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា និង បុរី ឡេង ណាវ៉ាត្រា មានកិត្តិយស សូមចូលរួមជាទឹកចិត្តសប្បុរសធម៌ ជាមួយថវិកាសរុប ២លានដុល្លារអាមេរិក និង ៥,០០០ដុល្លារអាមេរិក ពីសំណាក់លោក ហេង ឡុង និងលោកស្រី ចន ច័ន្ទលក្ខិណា ដើម្បីរួមចំណែក​ដល់​បេសកកម្មមនុស្សធម៌​ដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ អាន្នី សុខអាន ក៏បានថ្លែងអំណគុណចំពោះក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា និង បុរី ឡេង ណាវ៉ាត្រា ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ និងសូមជូនពរដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ រួមទាំងលោក ហេង ឡុង និងលោកស្រី ចន ច័ន្ទលក្ខិណា ទទួលបានជោគជ័យក្នុងមុខជំនួញបន្តទៀត ។

កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានកិត្តិយសសូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបង-ប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើក ទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយ សម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ កាកបាទក្រហមកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមយ៉ាងច្រើនកុះករ ជួយឧបត្ថម្ភជាថវិកា សម្ភារៈ ដល់កាកបាទក្រហមកម្ពុជា ពុំខានឡើយ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm