អាជីវករបាននិងកំពុងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ តាមរយៈការផ្តត់ផ្គង់ផលិតផលជាតិ

2026/04/16 07:20:28 pm        120

អាជីវករលក់ដូរក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បាននិងកំពុងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា និងការទាក់ ទាញភ្ញៀវទេសជាតិនិងអន្តរជាតិ ចូលទស្សនានៅរាជធានីភ្នំពេញ តាមរយៈការបង្ហាញនូវភាពសម្បូរ នៃការផ្គត់ផ្គង់វត្ថុអនុស្សាវរីយ៍ គ្រឿងបរិភោគ និងចំណីអាហារផ្សេងៗ។

អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ ក្នុងថ្ងៃបុណ្យចូលឆ្នាំទី៣ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦ នេះថា ព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលរៀបចំឡើងនៅរាជធានីភ្នំពេញឆ្នាំនេះ បានបង្ហាញឱ្យឃើញអំពីមហារ សាមគ្គីពង្រឹងស្មារតីជាតិ និងអត្តសញ្ញាណជាតិ ក្រៅពីនេះក៏រួមចំណែកក្នុងការជំរុញអ្វីដែលជាចំណូលសេដ្ឋកិច្ច ក៏ដូចជាការលើក កម្ពស់អាជីវករតូច និងមធ្យម សម្រាប់ឱកាសបង្កើតចំណូលផងដែរ។

អាជីវករលក់ដូរ លើកឡើងស្រដៀងគ្នាទៀតថា តាមរយៈព្រឹត្តិការណ៍នគរសង្ក្រាន្តនេះដែរ ក៏ជាការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តនៅរាជធានីភ្នំពេញផងដែរ ខណៈរាជរដ្ឋាភិបាលបានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំ និងមានកម្មវិធីជា ច្រើនដូចជា៖ ការបង្ហាញអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ល្បែងប្រជាប្រិយ, និងមានស្តង់ពិព័រណ៍ផលិតផល សេវាកម្ម និងម្ហូប អាហារជាច្រើន ដែលទាំងអស់នេះសុទ្ធតែចូលរួមចំណែកលើកកម្ពុជា និងទាក់ទាញវិញទេសចរណ៍ ជាពិសេសទេសចរណ៍អន្តរជាតិ ឱ្យចូលរួមទស្សនានៅកម្ពុជាកាន់តែច្រើន គាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យនេះផង និងការចូលរួមជំរុញចរន្តសេដ្ឋកិច្ចជាតិផង។

សូមបញ្ជាក់ថា ក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករ ទេសចរណ៍រួមមាន៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាមមូលដ្ឋានអាជីវកម្ម ជាពិសេសត្រូវបង្ហាញផលិតផល ឬ សេវាកម្មអាជីវកម្មជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ចាក់តម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ដែលចាំបាច់ សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវ ក្នុងការពិចារណាជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍ និងត្រូវរក្សា តម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ និង ចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយឱ្យបានសកម្មនូវយុទ្ធនាការក្រោមទិសស្លោកចំនួន៣៖ ទី១ "ទេសចរណ៍ដើម្បីទាំងអស់គា្នទាំងអស់គ្នាដើម្បីទេសចរណ៍", ទី២ "ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព”និងទី៣ “បុគ្គលម្នាក់ៗជា អ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

សមត្ថកិច្ច៖រថយន្តដែលពលរដ្ឋចោមរោមគប់ដំថ្ម រងការខូចខាត មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ព្យាយាមរត់គេចនោះទេ
2026/04/16 10:53:30 pm        1
ស្នងការនគររាជធានីភ្នំពេញបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ គឺបានប្រព្រឹត្តទៅដោយរលូន
2026/04/16 08:25:22 pm        4
ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ អាជីវករលក់ដាច់កាន់តែខ្លាំង ខណៈកំណើនភ្ញៀវទេចរកើនឡើងទ្វេដង
2026/04/16 07:45:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ច៖រថយន្តដែលពលរដ្ឋចោមរោមគប់ដំថ្ម រងការខូចខាត មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ព្យាយាមរត់គេចនោះទេ

2026/04/16 10:53:30 pm
​ព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា
2026/04/16 08:48:27 pm
​ស្នងការនគររាជធានីភ្នំពេញបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ គឺបានប្រព្រឹត្តទៅដោយរលូន
2026/04/16 08:25:22 pm
​ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ អាជីវករលក់ដាច់កាន់តែខ្លាំង ខណៈកំណើនភ្ញៀវទេចរកើនឡើងទ្វេដង
2026/04/16 07:45:03 pm
​អាជីវករបាននិងកំពុងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ តាមរយៈការផ្តត់ផ្គង់ផលិតផលជាតិ
2026/04/16 07:20:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/15 10:10:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/15 06:08:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/15 10:15:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 03:04:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am