Neil Robertson វាយបក​ពីក្រោយ​យកឈ្នះ John Higgins លើក​ពាន​ស្នូកឃ័រ Tour Championship

2022/04/05 09:49:56 pm        159

​ស្នូក​ឃ័រ៖ ​កីឡាករ​ស្នូកឃ័រ​អូស្ត្រាលី Neil Robertson មិន​រាថយ​ឡើយ ក្រោយ​វាយបក​យកឈ្នះ​កីឡាករ​ជើងចាស់ John Higgins ដើម្បី​គ្រង​ជើងឯក Tour Championship ដែល​រៀបចំ​នៅ​ប្រទេស​វែ​ល​។ ​​បន្ទាប់ពី John Higgins យកឈ្នះ​បី​ហ្វ្រ​ម​ដំបូង Robertson ក៏​តាម​ស្មើ​វិញ ៣-៣ហ្វ្រេ​ម​។

​​ក្រោយមក​កីឡាករ​ស្កុ​ត​ឡេ​ន John Higgins ក៏បាន​យកឈ្នះ ៦ហ្វ្រេ​ម​ក្នុងចំណោម ៧ហ្វ្រេ​ម​ដើម្បី​នាំមុខ ៩-៤ហ្វ្រេ​ម តែ Neil Robertson បាន​យកឈ្នះ​វិញ ៦ហ្វ្រេ​ម​ផ្ទួន​សរុប​លទ្ធផល ១០-៩ហ្វ្រេ​ម​មិន​គួរ​ឱ្យ​ជឿ​។​ ​​នេះ​ជា​បរាជ័យ​ទី៣ ហើយ​សំរាប់ John Higgins នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​បាន​ឈាន​ដល់​ក្នុង​រដូវ​កាល​នេះ ពោលគឺ​ត្រូវការ​ឈ្នះ​តែមួយ​ហ្វ្រេ​ម​ទៀត​ដើម្បី​គ្រង​ជើងឯក តែ​ធ្វើ​មិនបាន​សំរេច​។​ ​​នៅ English Open វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ខែវិច្ឆិកា​ទល់នឹង Neil Robertson និង Northern Ireland Open វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង Mark Allen កាលពី​ខែតុលា អតីត​កីឡាករ​ជើងឯក​ពិភពលោក ៤សម័យ​រូបនេះ​បាន​នាំមុខ ៨-៦ហ្វ្រេ​ម តែ​សុទ្ធតែ​ចាញ់​វិញ​នៅ​ទីបញ្ចប់​។

​​ដោយឡែក​កីឡាករ​អង់គ្លេស Ronnie O’Sullivan ដែល​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះបាន​ឡើងឈរ​លេខ ១ ពិភពលោក​វិញ​ក្រោយ​គូប្រជែង Mark Selby មិនបាន​ចូលរួម​ការប្រកួត​នេះ​។ ​​កម្មវិធី​បន្ទាប់​របស់​ស្នូកឃ័រ​គឺ ការប្រកួត​ជើងឯក​ពិភពលោក​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៦ ខែមេសា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm