ព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា

2026/04/16 08:48:27 pm        955

(ហ្វីលីពីន)៖ ក្លឹបបាល់ទាត់កម្ពុជា ព្រះខ័នរាជស្វាយរៀងបង្កើតកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League)ពីរលើកជាប់គ្នា ពេលឈ្នះក្លឹបបាល់ទាត់ហ្វីលីពីន Manila Diggers ៣ទល់០ ជើងទី២ យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ នៅពហុកីឡដ្ឋាន Rezal Memorial រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

លេងបាន១១នាទី ជើងឯកកម្ពុជាព្រះខ័នរាជស្វាយរៀងផ្ដើមនាំមុខមុនដោយការតែតបញ្ចូលទីពីកីឡាករ ខ្សែការពារ សារ៉េត គ្រីយ៉ា។

ក្រោយមកក្លឹបបាល់ទាត់ហ្វីលីពីនវាយសម្រុកយ៉ាងខ្លាំងលើព្រះខ័នរាជស្វាយរៀង តែធ្វើមិនបានសម្រេចគ្រាប់តាមស្មើនោះទេ។

 ផ្ទុយទៅវិញព្រះខ័នរាជបានដាក់សម្ពាធវាយបកទៅវិញ និងមានឱកាសច្រើនលើកច្រើនសារ រហូតដល់នាទីទី៣៩ កីឡាករ Peprah Kwame ទាត់បញ្ចូលទីគ្រាប់នាំមុខទី២ឱ្យព្រះខ័នរាជស្វាយរៀង។

ចប់វគ្គទី១ ព្រះខ័នរាជស្វាយរៀងនាំមុខម្ចាស់ផ្ទះ Manila Diggers ២ទល់០។

ចូលវគ្គទី២ព្រះខ័នរាជស្វាយរៀងបន្តធ្វើបានល្អបន្ថែមទៀត ហើយកីឡាករ Peprah Kwame បន្ថែមគ្រាប់ទីពីររបស់ខ្លួនឱ្យព្រះខ័នរាជស្វាយរៀងនាំមុខ ៣ទល់នឹង០ លើក្រុម Manila Diggers នៅនាទីទី៦៨។ នាទីនៅសេសសល់មិនមានគ្រាប់បាលបន្ថែមទៀតទេ។ ចប់ការប្រកួតព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Diggers ៣ទល់នឹង០។ សរុបទាំងពីរជើងព្រះខ័នរាជឈ្នះ ៤ទល់នឹង១ ទាំងពីរជើង និងឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកទី២ជាប់គ្នា។

វគ្គផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ត្រូវជួបអ្នកឈ្នះក្នុងតំបន់អាស៊ីខាងលិច នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ខាងមុខ៕

អត្ថបទដែលទាក់ទង

ព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា
2026/04/16 08:48:27 pm        1
ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីប្រកួតបាល់ទាត់ AFC Challenge វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជាមួយក្លឹប Manila Diggers
2026/04/14 08:05:13 am        1
ព្រះខ័នរាជស្វាយរៀង ក្លាយជាក្លឹបដំបូងគេក្នុងប្រវត្តិសាស្ត្រលីគកំពូលកម្ពុជា ឈ្នះពានបីរដូវកាលជាប់គ្នា
2026/04/13 04:48:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ច៖រថយន្តដែលពលរដ្ឋចោមរោមគប់ដំថ្ម រងការខូចខាត មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ព្យាយាមរត់គេចនោះទេ

2026/04/16 10:53:30 pm
​ព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា
2026/04/16 08:48:27 pm
​ស្នងការនគររាជធានីភ្នំពេញបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ គឺបានប្រព្រឹត្តទៅដោយរលូន
2026/04/16 08:25:22 pm
​ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំខ្មែរ អាជីវករលក់ដាច់កាន់តែខ្លាំង ខណៈកំណើនភ្ញៀវទេចរកើនឡើងទ្វេដង
2026/04/16 07:45:03 pm
​អាជីវករបាននិងកំពុងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ តាមរយៈការផ្តត់ផ្គង់ផលិតផលជាតិ
2026/04/16 07:20:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/15 10:10:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/15 06:08:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/15 10:15:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 03:04:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am