សមត្ថកិច្ច៖រថយន្តដែលពលរដ្ឋចោមរោមគប់ដំថ្ម រងការខូចខាត មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ព្យាយាមរត់គេចនោះទេ

2026/04/17 05:53:30 am        4.6 K

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ម្ចាស់និងរថយន្តមួយគ្រឿង ដែលប្រជាពលរដ្ឋបានចោមរោមវាយរថយន្ត បង្កការភ្ញាក់ផ្អើលថា រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ព្យាយាមបើករត់គេច។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទី យបើថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃថ្ងៃចូលឆ្នាំថ្ងៃទី៣ ប្រពៃណីជាតិខ្មែរ ស្ថិតនៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៉ីសុវត្ថិ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងហេតុការណ៍នេះ រថយន្តត្រូវបានរងការខូចខាត កញ្ចក់មុខក្រោយ, កញ្ចក់ទ្វារមុខខាងសាំង,កញ្ចក់ទ្វារក្រោយខាងឆ្វេង,កញ្ចក់មើលក្រោយខាងឆ្វេង,ស្តុបក្រោយមួយគូរ និងឆូតចំហៀងខាងឆ្វេង។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់BTV ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ច ឈរគ្រប់គោលដៅ នៃពិធីបុណ្យជាតិប្រពៃណី ដើម្បីការពារ សន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ បានឃាត់រថយន្តមួយគ្រឿង ម៉ាក អាវតា ០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA ដែលមហាជនក៏ដូចបងប្អូនប្រជាពលរដ្ឋ ស្រែកឆោឡោថា បង្កគ្រោះថ្នាក់ហើយមិនឈប់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ ពីហេតុការណ៍។


ក្រោយសួរនាំ ម្ចាស់រថយន្តបានប្រាប់នគរបាល ឲ្យបានដឹងពីដំណើររឿងថា នៅមុនពេលកើតហេតុ រូបខ្លួនជាមួយម្ដាយមីង និងបងប្អូនចំនួន០៥នាក់ ពេលធ្វើដំណើរចេញពីផ្ទះ មកដល់ផ្លូវលេខ៩០ កែងជាមួយផ្លូវ ព្រះស៉ីសុវត្ថិ អាជ្ញាធរនិងប៉ារ៉ាស ក៏បានបត់ស្ដាំតាមបណ្ដោយផ្លូវលេខ៩០ ក្នុងទិសដៅពីកើតទៅលិច បានពាក់កណ្ដាលផ្លូវ ស្រាប់តែស្ទះ ក៏មានម៉ូតូ មួយគ្រឿង ម៉ាកសង់ឌ្រីម ពណ៌ខ្មៅ មកបុករថយន្តពីក្រោយ ពេលនោះម្ចាស់រថយន្តចុះមកមើលរថយន្ត តែមិនឃើញម្ចាស់ម៉ូតូ ដោយម្ចាស់រថយន្តខឹងក៏លើកម៉ូតូនោះបោកផ្ដួលលើផ្លូវ ភ្លាមៗនោះម្ចាស់ម៉ូតូក៏មកដល់ ម្ចាស់រថយន្តបានវាយទៅលើម្ចាស់ម៉ូតូ តែមិនត្រូវ បានប្រជាពលរដ្ឋឃាត់បំបែក។ បន្ថែមទៀតនោះម្ចាស់ រថយន្តមិនចង់វែងឆ្ងាយ បានបើករថយន្តចេញ ត្រូវបានប្រជាធ្វើដំណើរ តាមផ្លូវស្រែកឆោឡោ យកដុំថ្មគប់មកលើរថយន្តបង្ករងការខូចខាត ចំណែកម្ចាស់ម៉ូតូគេចចេញពីកន្លែងហេតុបាត់ទៅ។


បច្ចុប្បន្នម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹង និងសូមឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវ រកជនបង្កដើម្បី យកមកអនុវត្តតាមនីតិវិធី និងសងសំណងនូវការខូចខាតរបស់ម្ចាស់រថយន្ត៕

អត្ថបទ៖ កុម្ភៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm