លោក Trump និយាយថាអ៊ីរ៉ង់បានឯកភាពប្រគល់ការផ្គត់ផ្គង់សារធាតុអ៊ុយរ៉ានីញ៉ូមដែលខ្លួនចម្រាញ់បាន

2026/04/17 03:13:12 pm        208

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៦ មេសា សប្ដាហ៍នេះ ថា អ៊ីរ៉ង់បានយល់ព្រមប្រគល់ឃ្លាំងអ៊ុយរ៉ានីញ៉ូមចម្រាញ់បានរបស់ខ្លួន ហើយភាគីទាំងពីរ ជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបញ្ចប់សង្គ្រាមដែលបានដុតបញ្ឆេះតំបន់មជ្ឈិមបូព៌ា។

សហរដ្ឋអាមេរិកធ្លាប់បានគំរាមថា នឹងបន្តការវាយប្រហារតាមអាកាសលើសាធារណរដ្ឋអ៊ីស្លាម និងរក្សាការបិទផ្លូវកងទ័ពជើងទឹកលើកំពង់ផែរបស់ខ្លួន ប្រសិនបើទីក្រុងតេអេរ៉ង់បដិសេធមិនទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ២០២៦។

ក្នុងពេលជាមួយគ្នានេះ នៅលើសមរភូមិមួយផ្សេងទៀត លោក Donald Trump     បានប្រកាសថា អ៊ីស្រាអែល និងលីបង់បានយល់ព្រមលើបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ១៦ មេសា សប្ដាហ៍នេះ ហើយបាននិយាយថា លោករំពឹងថានឹងមានវត្តមានរបស់មេដឹកនាំប្រទេសទាំងពីរនៅឯសេតវិមានក្នុងរយៈពេល ៤ ឬ៥ ថ្ងៃទៀត។

សមាជិកសភាក្រុមហេសបូឡា លោក Ibrahim al-Moussawi បានប្រាប់សារព័ត៌មាន AFP ថា ក្រុមប្រដាប់អាវុធលីបង់គាំទ្រដោយអ៊ីរ៉ង់ ដែលបានប្រយុទ្ធជាមួយអ៊ីស្រាអែលចាប់តាំងពីដើមខែមីនាមក នឹងគោរពបទឈប់បាញ់ ប្រសិនបើការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមសកម្មប្រយុទ្ធត្រូវបានបញ្ឈប់។

ក្រោយមក ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ទីក្រុងតេអេរ៉ង់មាន សុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន អំពីការចរចារបស់ខ្លួនលើការបញ្ចប់អរិភាពជាមួយសហរដ្ឋអាមេរិក ហើយបានបង្ហាញក្តីសង្ឃឹមសម្រាប់ «លទ្ធផលដ៏មានអត្ថន័យ»។

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Hegseth បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ដែរថា ប្រសិនបើអ៊ីរ៉ង់ជ្រើសរើសមិនបានត្រឹមត្រូវ នោះពួកគេនឹងមានការបិទផ្លូវ និងការទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពល៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        330
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        329
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        320

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm