ព្រះខ័នរាជស្វាយរៀង “ការសម្រេចចិត្តមិនធ្វើឡើងដោយក្លឹបទេ ហើយ​បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បីរៀបចំការប្រកួតនេះនៅកម្ពុជា ”

2026/04/17 09:35:54 am        93

(កម្ពុជា)៖ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជុំវិញ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជើង​ឯក​ក្លឹប​អាស៊ាន​២០២៦ ដោយ​បង្ហាញ​ពី​ការ​សម្រេចចិត្ត និងផលវិបាកមួយចំនួន។

យោងសេចក្តីថ្លែងការណ៍ផ្លូវការ ក្លឹបជើងឯកកម្ពុជាលើកឡើងថា បន្ទាប់ពីមាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលបានបញ្ជាក់ថា ការប្រកួតពានរង្វាន់ Shopee Cup របស់ក្លឹបទល់នឹងក្រុម Bangkok United FC នឹងត្រូវធ្វើឡើងនៅទីក្រុងហាណូយ នា​ថ្ងៃ​ទី២២ ខែមេសា ក្លឹបចង់​ផ្ដល់​ការ​បក​ស្រាយ​ឱ្យបា​នច្បាស់លាស់ជូនដល់អ្នកគាំទ្រ​របស់​យើង​។

ព្រះខ័នរាជស្វាយរៀងបង្ហាញថា យើងយល់ច្បាស់ពីការខកចិត្ត និង​អារម្មណ៍​ជុំវិញ​ស្ថាន​ភាព​មួ​យ​នេះ​។​ ការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដោយក្លិបនោះទេ។ ក្លិបបានខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បីរៀបចំការប្រកួតនេះនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ចាប់តាំងពីខែធ្នូ ឆ្នាំ​២០២៥ មក យើងបានផ្ដល់នូវផែនការពេញលេញ និងការធានាផ្សេងៗ ដើម្បី​ធានា​ថា​ការ​ប្រកួត​អាច​ត្រូវបានរៀបចំឡើងដោយសុវត្ថិភាព និងជោគជ័យ ដូចដែលយើងធ្លាប់​បានធ្វើ​ជា​ច្រើន​នៅ​ពេល​ទទួលស្វាគមន៍ក្រុមអន្តរជាតិនានា។

ជាច្រើនដងកន្លងមកនេះ យើងក៏បាន​លើក​ឡើង​ពី​កង្វល់​អំពី​ផល​ប៉ះ​ពាល់​ផ្នែក​កីឡា​នៃ​ការ​សម្រេច​ចិត្ត​នេះ រួមមានការធ្វើដំណើរអន្តរជាតិបន្ថែម និងកាលវិភាគប្រកួតដ៏មមាញឹក ដែ​ល​មាន​ផល​ប៉ះ​ពាល់​ដល់​ការសម្រាក ការពារសុខុមាលភាពកីឡាករ និងសមត្ថភាព​របស់​យើង​ក្នុង​ការ​ដាក់​កីឡាករ​ខ្លាំង​បំផុតចូលលេងក្នុងគ្រប់កម្មវិធីប្រកួត។ ទោះបីជាមាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នេះ​ក៏​ដោយ ​ក៏ការសម្រេចចិត្តជាចុងក្រោយនៅតែត្រូវលេងនៅទឹកដីកណ្តាល។

ក្នុងនាមជាក្លិបដែលចូលរួមក្នុងកម្មវិធីប្រកួតនេះ យើងតម្រូវឱ្យគោរពតាមបទប្បញ្ញត្តិផ្លូវការ។ ប្រសិន​បើ​យើងបដិសេធមិនចូលរួមប្រកួត វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដល់ក្លិប រួមមាន៖ ការ​ផាក​ពិន័យ​ជា​ប្រាក់​រហូតដល់ ១,០០០,០០០ ដុល្លារអាមេរិក ការហាមឃាត់​មិន​ឱ្យ​ចូល​រួម​ការ​ប្រកួត​ផ្សេង​ៗ​រហូត​ដល់ ២ឆ្នាំ ព្រមទាំងទណ្ឌកម្មបន្ថែមផ្សេងៗទៀត។

ផល​វិបាកទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្លិបបាល់ទាត់របស់យើង។ ហើយ​យើង​ក៏​បាន​ជួប​ពិភាក្សា​ផ្ទៃក្នុ​ង​យ៉ាងលម្អិត និងបានវាយតម្លៃបញ្ហានេះតាមទផ្នែកច្បាប់កីឡារផងដែរ។ ដោយ​សារ​តែ​ផល​វិបាកធ្ងន់ធ្ងរដែលអាចកើតមានចំពោះក្លិប យើងគ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ចូល​រួម​ការ​ប្រកួត​នោះ​ទេ​។ យើងសូមការយោគយល់ចំពោះស្ថានភាពដែលក្លិបកំពុងជួបប្រទះ ដែល​វា​មិន​មែន​ជា​កំហុស​ដោយ​សារ​ក្លិប​នោះទេ។

ក្លឹបតែងតែផ្ដល់តម្លៃខ្ពស់ និងបន្តគោរពរាល់កង្វល់របស់អ្នកគាំទ្រយើងជានិច្ច។ ជាង​ពេល​ណា​ៗ​ទាំង​អស់​ យើងត្រូវការការគាំទ្រពីអ្នកទាំងអស់គ្នា ខណៈពេល​ដែល​យើង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នៅ​លើឆាកអន្តរជាតិ។

៤ ប្រកួតកន្លងមកក្នុងពូលB នៃការប្រកួតជើងឯកក្លឹបអាស៊ាន ព្រះខ័នរាជស្វាយ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ៣ ក្រោយឈ្នះ២ប្រកួត ស្មើមួយប្រកួត និងចាញ់មួយប្រកួត៕

អត្ថបទដែលទាក់ទង

ព្រះខ័នរាជស្វាយរៀង “ការសម្រេចចិត្តមិនធ្វើឡើងដោយក្លឹបទេ ហើយ​បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ ដើម្បីរៀបចំការប្រកួតនេះនៅកម្ពុជា ”
2026/04/17 09:35:54 am        1
ព្រះខ័នរាជស្វាយរៀងឡើងវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ពីរលើកជាប់គ្នា
2026/04/16 08:48:27 pm        1
ព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីប្រកួតបាល់ទាត់ AFC Challenge វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជាមួយក្លឹប Manila Diggers
2026/04/14 08:05:13 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនបង្កើនផ្នែកការទូតលើបញ្ហាអ៊ីរ៉ង់ ខណៈកំពុងស្វែងរកកិច្ចប្រជុំកំពូលដោយរលូនជាមួយលោក Trump

2026/04/17 11:40:59 am
​អាជីវករចាប់ផ្តើមបើកលក់ឡើងវិញ ក្រោយចប់ពិធីបុណ្យចូលឆ្នាំ ខណៈមួយចំនួនបន្តឈប់សម្រាក
2026/04/17 11:35:58 am
​សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ពិធី​បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅដោយរលូន​ ស្នាម​ញញឹម​ និងថែរក្សាបានទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អប្រសើរ​»
2026/04/17 11:27:51 am
​ពលរដ្ឋជាងពីរម៉ឺននាក់បានធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបង តាមរថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យជិះដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
2026/04/17 11:25:43 am
​ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ ក្នុងរយ:ពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ
2026/04/17 11:15:20 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/15 10:10:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/15 06:08:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/15 10:15:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/16 03:04:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am