អ៊ីរ៉ង់​ដាក់​កំហុស​លើ​អាមេរិក​សម្រាប់​ការ​បញ្ឈប់​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាមួយ​មហា​អំណាច​ពិភព​លោក​

2022/04/05 10:13:18 pm        555

​អ៊ីរ៉ង់៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​និយាយ​ថា សហរដ្ឋអាមេរិក​ត្រូវ​ទទួលខុសត្រូវ​សម្រាប់​ការ​បញ្ឈប់​កិច្ចចរចា​រវាង​ទីក្រុង​តេ​អេ​រ៉ង់ និង​មហាអំណាច​ពិភពលោក​ក្នុង​ទីក្រុង​វី​យែ​ន ដែល​មាន​គោលបំណង​ស្តារ​ឡើង​វិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។​

​លោក Saeed Khatibzadeh បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​ថា អាមេរិក​ត្រូវទទួល​ខុសត្រូវ​សម្រាប់​ការបញ្ឈប់​ការចរចា​ទាំងនេះ ជា​កិច្ចព្រមព្រៀង​ដែល​នឹង​ឈានដល់​។ លោក​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោនគួរ​តែ​សម្រេច​ផ្នែក​នយោបាយ​សម្រាប់​ការស្តារ​ឡើងវិញកិច្ច​ព្រមព្រៀង ​ដែល​ទីក្រុង​តេ​អេ​រ៉ង់​នឹងមិន​រងចាំ​តទៅទៀត​ឡើយ​។ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិកនិយាយថា​ បញ្ហា​មិនទាន់​ដោះស្រាយ​មួយចំនួន​មាននៅ​សេសសល់​ក្នុង​ការចរចា​នុយក្លេអ៊ែរ ដែល​ការទទួលខុសត្រូវ​ស្ថិត​លើ​ទីក្រុង​តេ​អេ​រ៉ង់ ដើម្បី​ធ្វើការ​សម្រេចចិត្តបញ្ហា​ទាំងនេះ​។ ​ជាមួយគ្នានេះ​ទីក្រុង​តេ​អេ​រ៉ង់​កំពុង​ជំរុញ​ឲ្យ​មានការ​ធានាថា នៅពេល​អនាគត​ប្រធានាធិបតី​អាមេរិកនឹងមិន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ហើយ​ទំហំ​ចំពោះ​ទណ្ឌកម្ម​នឹង​ត្រូវបាន​កាត់បន្ថយ​គឺជា​បញ្ហា នៅ​មិនទាន់​ដោះស្រាយ​មួយ​ផ្សេងទៀត​។

​ការទាមទា​ររបស់​រុស្ស៊ីបាន​បង្ខំ​ឲ្យ​ប្រទេស​មហាអំណាច​ពិភពលោក​ បញ្ឈប់​ការចរចា​នុយក្លេអ៊ែរកាលពីដើមខែ​មីនា ប៉ុន្តែ​ក្រោយមក​ទីក្រុង​មូ​ស្គូ​និយាយថា ​ខ្លួន​បាន​ធានា​ជា​លាយ​លក្ខ​អក្សរ​ថា ​ពាណិជ្ជកម្មរបស់ខ្លួន​ជាមួយ​ប្រទេស​អ៊ីរ៉ង់នឹងមិន​ទទួលរង​ផលប៉ះពាល់​ ដោយ​ទណ្ឌកម្ម​ទាក់ទង​ជាមួយ​អ៊ុយ​ក្រែ​នឡើយ ដោយបាន​និយាយថា​ ទីក្រុង​មូ​ស្គូ​អនុញ្ញាត​ឲ្យ​មានការ​ស្តារឡើងវិញ​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​បោះបង់ចោល​នោះ​ឲ្យ​បន្ត​ទៅមុខ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        172
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        212
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm